ខេត្តបាត់ដំបងមានព្រំប្រទល់ជាប់និងខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងបឹងទន្លេសាប ហើយមានព្រំប្រទល់ជាប់ប្រទេសថៃ។
កាលពីព្រឹកថ្ងៃទី ០៣ ខែមេសានេះ នេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញផែនទីផែនការរៀបចំដែនដីខេត្តបាត់ដំបង ចក្ខុវិស័យឆ្នាំ២០៣០។
នៅក្នុងផែនទីផែនការរៀបចំដែនដីខេត្តបាត់ដំបង បានឲ្យយើងដឹងពីយុទ្ធសាស្រ្តអភិវឌ្ឍន៍នាពេលអនាគត និងការប្រើប្រាស់ដីទៅតាមតំបន់ដូចជា៖
- យុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រឡាយពេលអនាគត៖ ប្រឡាយដែលមានស្រាប់ កសាងថ្មី ថែទាំនិងពង្រីកបន្ថែម ជួសជុល ស្ដារឡើងវិញ និងដីមិនមែនព្រៃ ឬដីកសិកម្ម។
-សម្បទានដីសេដ្ឋកិច្ច៖ ដីកសិកម្ម ដីអាជីវកម្ម រ៉ែ ត្បូង និងរ៉ែថ្ម។
-យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវនាពេលអនាគត៖ផ្លូវជាតិត្រូវថែទាំ និងធ្វើឲ្យប្រសើរឡើង ផ្លូវខេត្តត្រូវថែទាំ និងគម្រោងកសាងថ្មីហើយធ្វើឲ្យប្រសើរឡើង ផ្លូវក្រុងគម្រោងកសាងថ្មី ផ្លូវដែក និងតំបន់អភិវឌ្ឍន៍តាមដងផ្លូវ។
- បណ្តាញអគ្គសនីទីថ្ងៃអនាគត៖ គម្រោងវារីអគ្គសនី ខ្សែអគ្គសនី-១១៥kv- (មកពីប្រទេសថៃ) ខ្សែភ្លោះ-២៣០kv-(មកពីភ្នំពេញ) ខ្សែផ្ទេរថាមពលវារីអគ្គសនី តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម(សក្កានុពលសម្រាប់ដំណាំឆ្លងកាត់ សក្កានុពលសម្រាប់ដំណាំឆ្លងកាត់ដំណាំ សក្កានុពលសម្រាប់ដំណាំស្រូវ) និងតំបន់អភិវឌ្ឍន៍ឧស្សាហកម្មចម្រុះ។
- តំបន់នគរូបនីយកម្ម៖ មជ្ឈមណ្ឌលទីប្រជុំជន តំបន់លំនៅដ្ឋាន និងតំបន់មានសក្កានុពលសម្រាប់សម្បទានដីសង្គមកិច្ច។
- តួនាទីរបស់មជ្ឈមណ្ឌលទីប្រជុំជនណាពេលអនាគត៖ មជ្ឈមណ្ឌលកណ្ដាល មជ្ឈមណ្ឌលរង អនុមជ្ឈមណ្ឌលរង និងការអភិវឌ្ឍដោយមានតុល្យភាពគ្នានិងគ្នា និងដោយរបៀង។
ប្រភព : Bee