Register Already an agent ? Login

ស្ងាត់ៗ មានមហារមណីយដ្ឋានមួយនៅជិតរាជធានីភ្នំពេញ កំពុងផ្តល់ឱកាសជូនមហាជនរាប់ពាន់នាក់បានទិញដីសម្រាប់ទុកបើកអាជីវកម្ម ទុកសម្រាកលម្ហែកាយ ទុកជួល និងទុកវិនិយោគផងដែ!

កណ្តាល៖ គម្រោងសាងសង់មហារមណីយដ្ឋានរាជិនីលង្វែក បានចាប់ផ្ដើមកសាងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ២០០ហិកតា ដោយក្រុមហ៊ុន ហេង អភិវឌ្ឍន៍ របស់លោក ជំទាវឧកញ៉ាស្ថាបនិក សៀង ចាន់ហេង។ មហារមណីយដ្ឋានរាជិនីលង្វែក មានទីតាំងស្ថិតក្នុង ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល នៅតាមបណ្តោយផ្លូវជាតិលេខ៥។ បច្ចុប្បន្ន មហារមណីយដ្ឋាននេះ មានមហាជនជាច្រើនបានទិញ និងកក់ កន្លែងសម្រាប់ប្រកបអាជីវកម្ម កន្លែងកម្សាន្ត កន្លែងសម្រាកលម្ហែ។

ការសាងសង់មហារមណីយដ្ឋាននេះឡើង គឺដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងបានដឹងថា សម័យនោះមានលក្ខណៈដូចម្ដេច។ បើតាមប្រសាសន៍របស់ លោកជំទាវឧកញ៉ាស្ថាបនិក សៀង ចាន់ហេង ដែលជាស្ថាបនិកគម្រោងសាងសង់ មហារមណីយដ្ឋានបែបប្រវត្តិសាស្រ្តនេះ បានបន្តថា ដោយការស្រឡាញ់ ចង់រម្លឹកដល់សម័យបន្ទាយលង្វែក និងចង់ជួយលើកស្ទួយវិស័យទេសចរណ៍នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តយកឈ្នះគ្រប់ឧបសគ្គ ក្នុងការរៀបចំមហារមណីយដ្ឋាននេះឡើងតាមបែបបុរាណ ពាណិជ្ជកម្ម និងទេសចរណ៍ ខ្នាតយក្សនៅអាស៊ី​ និងមានទីតាំងនៅជិតទីក្រុងបន្ទាយលង្វែកបុរាណប្រមាណ ៦០០ម៉ែត្រ។

នៅពេលដែលយើងនិយាយអំពីមហារមណីដ្ឋានរាជិនីលង្វែក គឺយើងនិយាយអំពី ដើមឬស្សី រាប់ម៉ឺនដើម ទឹក ថ្មភ្នំ និងភាពទាក់ទាញជាច្រើនដូចជា៖ ១.ភ្នំព្រហ្មវិហារធម៌ (ភ្នំមានច្រក៤ទិសតំណាងឱ្យមេត្តា ករុណា មុតិតា ឧបេក្ខា) ២.គុជសារមង្គល (ដំរីមហិមា សាងអំពីថ្មភក់ខេត្តព្រះវិហារ ជិត ៩០០០ដុំ) ៣.វិមានខេមា (ផ្ទះអភិជនបុរាណ) ៤.បឹងចន្ទ (បឹងជីកក្នុងថ្ងៃចន្ទ) ទី៥.វិមានលោកយាយជំទាវឧកញ៉ា ម៉ៅ ៦.ឧទ្យានព្រហ្មចារីយ៍ (សួនវង្វេង) ៧.រហាត់ទឹកយក្ស ៨.វេទិកាផ្កាចំប៉ី (សួនដើមចំប៉ី) ៩.ប្រាសាទក្រោមទឹក (រៀបអំពីថ្មភក់និងថ្មបាយក្រៀម) ១០.ភេត្រាប្ញទ្ធិជ័យ ១១.សួនកសិទេសចរណ៏ ១២.វេទិកាផ្កានួនស្រី ១៣.តំបន់ភូមិដ្ឋាន វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ លង្វែកសម័យសន្តិភាព។

លោក អ៊ិន មាន ទីប្រឹក្សាជាន់ខ្ពស់ នៃគម្រោងសាងសង់រមណីយដ្ឋានរាជិនីលង្វែក ដែលបានថ្លែងកន្លងមកឱ្យដឹងថា នៅក្នុងមហារមណីយដ្ឋាននេះ ក៏បានរៀបចំតំបន់ភូមិដ្ឋានបែប វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ លង្វែក សម័យសន្តិភាព ឡើងដើម្បីផ្តល់ឱកាសដល់មហាជនមកទិញដីសម្រាប់ប្រកបអាជីវកម្ម និងផ្តល់សេវាកម្មជូនដល់អតិថិជនរាប់ម៉ឺននាក់ ដែលមកលេងនៅក្នុងមហារមណីយដ្ឋានរាជិនីលង្វែក។

ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងខាងលើ បានបន្តឱ្យដឹងទៀតថា តំបន់ភូមិដ្ឋានបែប វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ មានតំបន់សម្រាប់លក់ជូនបងប្អូនមហាជនដូចជា៖ 

១. តំបន់សិល្បៈ វប្បធម៍ ២.តំបន់បឹងកាឡូ ៣.តំបន់លំនៅដ្ឋាន និងផ្ទះលម្ហែ ៤.ភោជនីយដ្ឋាន ៥.ហាងកាហ្វេ និងហាងលក់អាហារសម្រន់ ៦.តំបន់ ផាប់ស្រ្ទីត ៧.ការិយាល័យផ្តល់ពត៌មាន ៨.កន្លែងជួលកង់ ៩.កន្លែងលក់វត្ថុអនុស្សាវរីយ៍ ១០.មជ្ឈមណ្ឌលសុខភាពធម្មជាតិ ១១.ហាងលក់សំលៀកបំពាក់សម័យបុរាណ ១២.ឱសថស្ថាន ម៉ាត ១៣.តំបន់អាំងសាច់ BBQ លក្ខណៈគ្រួសារ និងមានកន្លែងកម្សាន្តជាច្រើនផ្សេងៗទៀត។

ភូមិលង្វែកសម័យសន្តិភាព មានផ្ទៃដីប្រមាណ ៣០ហិកតា។ បើតាមការថ្លែងបន្តទៀតរបស់ លោក អ៊ិន មាន បានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិនេះ គឺយកលំនាំតាម​រចនាប័ទ្ម​ដើមបន្ទាយលង្វែកបុរាណ។ លោកបានលើកឡើងថា ក្នុងភូមិនេះគ្របដណ្ដប់ទៅដោយដើមឬស្សី និងសួនផ្កាជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យម្ចាស់ អាជីវកម្មដែលរស់នៅភូមិនេះស្រូបយកខ្យល់អាកាសបរិសុទ្ធ មានផាសុកភាព និងអាចបើកអាជីវកម្មបានតាមជំនាញរបស់ខ្លួន។

បើតាមទីប្រឹក្សាជាន់ខ្ពស់ដដែល លោក អ៊ិន មាន បានបញ្ជាក់ «ភូមិលង្វែកសម័យសន្តិភាព មិនអនុញ្ញាតឱ្យមានយានយន្តធ្វើដំណើរក្នុងភូមិទេ ពោលគឺ អនុញ្ញាតឱ្យតែកង់ កង់អាគុយ និងឡានអាគុយប៉ុណ្ណោះ»។

លោក កង សុវណ្ណថា សហស្ថាបនិក និង​ជា​អគ្គនាយក ក្រុមហ៊ុន ខ្មែរ អិចប្រេស រៀលធី ឯ.ក បានឱ្យដឹងថា បច្ចុប្បន្ន​ មានបងប្អូនមហាជនជាច្រើន បានចាប់យកឱកាសពិសេសនេះ ដោយបាននាំគ្នាមកទិញដីសម្រាប់ប្រកបអាជីវកម្ម ទិញដីសម្រាប់ទុកលម្ហែកាយ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ ពុំមានផ្សែងឡាន ម៉ូតូទៀតឡើយ។

លើសពីហ្នឹងទៀត ក៏មានមហាជនជាច្រើនទៀត បានមកទិញដីសម្រាប់ទុកសម្រាកលម្ហែកាយ និងទុកជួលយកប្រាក់កម្រៃផងដែរ។ បើតាមការបន្តរបស់ លោក កង សុវណ្ណថា បានបន្តទៀតថា មហាជនមកពីគ្រប់ខេត្តក្រុង អាចទិញទុកសម្រាប់លម្ហែថ្ងៃចុងសប្តាហ៍ ហើយក៏អាចដាក់ជួលពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្របានផងដែរ ហើយអតិថិជនក៏អាចដាក់ ជួលទីតាំងរបស់គាត់ឱ្យទៅអាជីវករ ដែលចង់មកប្រកបអាជីវកម្មនៅក្នុងតំបន់លំនៅដ្ឋាន វប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍ សម័យសន្តិភាពនេះបានផងដែរ។

លោក កង សុវណ្ណថា បានបន្តទៀតថា ដោយសារតែ មហារមណីយដ្ឋានរាជិនីលង្វែក មានបរិវេណធំទូលាយ នាដើមរដូវវស្សានេះ មានបងប្អូនខ្មែរយើងបាននាំគ្នាមកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ ជួបជុំមិត្តភ័ក្ក និងមិត្តរួមការងារ ដើម្បីឱ្យមានអារម្មណ៍ធូរស្បើយពីភាពធុញថប់តប់ប្រមល់ក្នុងចិត្ត ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទេសភាពប្លែកៗ ថ្មីៗ​ ដូចជា៖ វេទិការផ្កាចំប៉ី សួនឬស្សីរាប់ម៉ឺនដើម ទីតាំងកំណាយថ្មី ភ្នំព្រហ្មវិហារធម៌ ល្អាងព្រហ្មវិហារធម៌​ និងសួនវង្វេង ។ល។

បើតាមលោក កង សុវណ្ណថា បានបន្ថែមឱ្យដឹងទៀតថា លើសពីនេះទៅទៀត បងប្អូន មា មីង អ៊ុំ ពូ ដែលមិនទាន់បានអញ្ជើញទៅលេងកម្សាន្តនៅមហារមណីយដ្ឋានរាជិនីលង្វែកអាច ទាក់ទងទៅក្រុមការងារប្រចាំការនៅក្នុងមហារមណីយដ្ឋានដើម្បី កក់កញ្ចុះសម្រាប់សម្រាកលម្ហែបែបលក្ខណៈឯកជន ដោយឥតគិតថ្លៃ។

សូមជម្រាបផងដែរថា ការធ្វើដំណើរមកមហារមណីយដ្ឋានរាជិនីលង្វែក ចំណាយពេលជាង ១ម៉ោង ឬក៏ ៤៥នាទីតែប៉ុណ្ណោះ ពីវត្តភ្នំតាមបណ្ដោយផ្លូវជាតិលេខ៥។ បើធ្វើដំណើរពីភ្នំពេញ មករមណីយដ្ឋាននេះ គឺជិតជាងទៅភ្នំឧដុង្គ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៣ បត់ស្ដាំចូលពីផ្លូវជាតិ៥ ចម្ងាយជិត ៣គីឡូម៉ែត្រ។

ផ្លូវចូលទៅរមណីយដ្ឋានរាជិនីលង្វែក មានច្រកចូលចំនួន ៣គឺ៖ ១.តាមច្រកចូលរបស់រមណីយដ្ឋានជាប់ផ្លូវជាតិលេខ៥ ២.តាមខ្លោងទ្វារវត្តពោធិ៍កំបោរ និងទី៣.តាមផ្លូវមាត់ទន្លេសាប ត្រង់វិមាន លោកយាយ ជំទាវ ម៉ៅ។

 សម្រាប់ពត៌មានបន្ថែមអំពីមហារមណីយដ្ឋានរាជិនីលង្វែក សូមទំនាក់ទំនងតាមរយ:៖

Cellcard: 061 506 789 និងមួយខ្សែទៀត 017 866 539

Smart:  070 866 539

ទីតាំងមហារមណីយដ្ឋានរាជិនីលង្វែក៖

https://g.page/reachnylongvek?share