Register Already an agent ? Login

ខេត្តបាត់ដំបង​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ​​ចំនួន៣​ដាក់​ចូល​ជា​តំបន់​បេ​តិ​ក​ភ័​ណ្ឌ​ធម្មជាតិ​

ភ្នំពេញ​៖​ ​អាជ្ញាធរ​ខេត្តបាត់ដំបង​បាន​និង​កំពុង​រៀបចំ​ ​លើ​ការកំណត់​ព្រំប្រទល់​ភ្នំ​ប្រាំពីរ​ ​តំបន់​ភ្នំ​ទាក់​ទ្រាំង​ ​និង​តំបន់​ភ្នំ​គិរី​យង់​ ​ដើម្បី​ដាក់ស្នើ​សុំ​បង្កើត​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​។​

​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ ​លោក​ ​សឿម​ ​ប៊ុ​នរិ​ទ្ធិ​ ​បាន​ដឹកនាំ​កិច្ចពិភាក្សា​អំពី​របាយការណ៍​ស្តី​ពី​ ​លទ្ធផល​នៃ​ពិភាក្សា​ជាមួយ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ ​ដើម្បី​រក​ការ​ឯកភាព​រួម​លើ​ការកំណត់​ព្រំប្រទល់​ភ្នំ​ប្រាំពីរ​ ​នៅ​ស្រុក​ភ្នំព្រឹក​ ​តំបន់​ភ្នំ​ទាក់​ទ្រាំង​ ​និង​តំបន់​ភ្នំ​គិរី​យង់​ ​ស្រុក​រតនៈមណ្ឌល​ ​ខេត្តបាត់ដំបង​ ​ដើម្បី​ដាក់ស្នើ​សុំ​បង្កើត​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​។​

​កិច្ចពិភាក្សា​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ​ប៊ិ​ ​សេង​លៀង​ ​អនុប្រធាន​នាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួងបរិស្ថាន​ ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ ​មន្ទីរ​ទេសចរណ៍​ខេត្ត​ ​លោក​អភិបាលស្រុក​រតន​មណ្ឌល​ ​លោក​អភិបាលស្រុក​ភ្នំព្រឹក​ ​និង​អស់​លោក​ ​លោកស្រី​ពាក់ព័ន្ធ​មួយចំនួន​៕​

ប្រភព : www.propertyarea.asia