Register Already an agent ? Login

រដ្ឋសភា​កម្ពុជា​ស្នើ​ដល់​រដ្ឋសភា​ឡាវ​​ការពារ​អ្នកវិនិយោគទុន​ខ្មែរ​ ​និង​ជំរុញ​ការ​វិនិយោគ​

​ភ្នំពេញ​៖​ ​អនុប្រធាន​ទី១រដ្ឋសភា​លោក​ ​ងួន​ ​ញ៉ិល​ ​បាន​ស្នើ​ភាគី​ឡាវ​ជួយការ​ពារ​អ្នក​វិនិយោគ​កម្ពុជា​ ​និង​ស្នើ​ភាគី​ឡាវ​ជំរុញ​ការ​វិនិយោគ​មកកាន់​កម្ពុជា​ ​និង​ជំរុញ​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ​សាយ​ថុង​ ​កែវ​ឌួង​ឌី​ ​(​Saythong​ ​Keodouangdy​)​ ​ប្រធាន​គណៈកម្មការ​នីតិកម្ម​ ​នៅ​វិមានរដ្ឋ​សភា​ ​នា​ព្រឹក​ថ្ងៃអង្គារ​ ​ទី១២​ ​ខែមីនា​នេះ​លោក​ ​ងួន​ ​ញ៉ិល​អនុប្រធាន​ទី១រដ្ឋសភា​ ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​គណៈប្រតិភូ​ ​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ​ថា​ ​មាន​សារៈសំខាន់​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​រដ្ឋសភា​ប្រទេស​ទំាង​ពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ឡើង​។​

​លោក​បណ្ឌិ​តងួន​ ​ញ៉ិល​បាន​ស្នើ​ឲ្យ​ឡាវ​ជួយ​ជំរុញ​ ​ផ្សព្វផ្សាយ​ ​និង​កៀរគរ​អ្នកវិនិយោគទុន​និង​អ្នក​ទេសចរណ៍​ឡាវ​ ​មក​បណ្តាក់​ទុន​និង​កម្សាន្ត​នៅ​កម្ពុជា​ឲ្យបាន​ច្រើនឡើង​ ​ខណៈ​ដែល​កម្ពុជា​ ​កំពុង​ទទួល​បាន​សុខ​សន្តិភាព​ ​និង​លើកទឹកចិត្ត​បើកទូលាយ​ដល់​អ្នកវិនិយោគទុន​បរ​ទេ​សទំាង​អស់​។​

លោក​ ​សាយ​ថុង​ ​កែវ​ឌួង​ឌី​ ​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​គោលបំណង​សិក្សា​ ​ស្វែងយល់​ពី​ការ​តាក់តែង​ច្បាប់​និង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។​ ​នៅក្នុង​ជំនួប​ជាមួយ​អនុប្រធាន​ទី១រដ្ឋសភា​។​

​លោក​បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេច​បាន​។​ ​លោក​បន្ត​ថា​ ​ទំនាក់ទំនង​ប្រទេស​ទំាង​ពីរ​ពិសេស​ទំនាក់ទំនង​រដ្ឋសភា​កម្ពុជា​ ​និង​ឡាវ​ ​លោក​ប្រធាន​គណៈប្រតិភូ​ ​បាន​គូសបញ្ជាក់​ថា​ ​កម្ពុជា​និង​ឡាវ​ ​មាន​សាមគ្គីភាព​ជា​ប្រពៃណី​ ​និង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរ​លុង​មក​ហើយ​៕​

ប្រភព : www.propertyarea.asia