ទឹកប្រាក់១០០លានដុល្លារជាគម្រោងជំនួយជាឥណទានពីបារាំងនឹងត្រូវបានយកទៅកសាងប្រពន្ធធារាសាស្ត្រនៅកម្ពុជាឡើងវិញ។
បើយោងតាមក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាដោយមានសហប្រត្តិបត្តិការល្អប្រសើររវាងកម្ពុជា-បារាំងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងជំនួយជាឥណ្ឌទានសំរាប់ការកសាងឡើងវិញនៃហេដ្ឋារចនាសម្ព័ន្ធទឹកត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់។ ក្នុងនោះ
- នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចុះហត្ថលេខាលើចំនួនថវិកា ៧៩លានអឺរ៉ូ ដែលប្រព្រឹត្តធ្វើឡើងរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។
- នាព្រឹកថ្ងៃទី៦ ខែមីនា នេះការចុះហត្ថលេខាបន្តរវាងឯកឧត្តមរដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ជាមួយភាគី AFDលើកញ្ចប់ថវិកាចំនួន ១១,៥លានអឺរ៉ូ បន្ថែមដោយមានការចូលរួមពី លោកជំទាវឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀងបុិញ។
- គម្រោង ដូចបានរៀបរាប់ខាងលើក៏មានការចូលរួមបដិភាគថវិការបស់រាជរដ្ធាភិបាលកម្ពជា ចំនួន១២,៥លានអឺរ៉ូផងដែរ។ ដូចនេះជាសរុបចំនួន ៨៩លានអឺរូ ស្មើនឹងប្រមាណ ១០០លានដុល្លារអាមេរិក។
- គម្រោង នេះឈ្មោះ WAT4CAM បែងចែកជា៤សកម្មភាព នោះមាន
១. ការកែលំអរប្រព័ន្ធធារាសាស្រ្ត និងការធ្វើអនុត្តរភាព
២. ការពង្រឹងពង្រីកការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ
៣. ការគ្រប់គ្រងធនធានទឹកចម្រុះតាមរយះការប្រព័ន្ធផ្កាយរណប
៤. ការធ្វើទំនើបកម្មកសិកម្ម ។
គួរឲ្យដឹងផងដែរថា កិច្ចដំណើរការដេញថ្លៃ និងដំណើរសាងសង់នឹងចាប់ផ្តើមនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ។
ប្រភព : អត្ថបទ Bee