Register Already an agent ? Login

៧ចំណុច ដែលអ្នកត្រូវធ្វើមុនពេលចាប់ផ្តើមបើកក្រុមហ៊ុន?

លោកអ្នកប្រហែលជាគិតថាការចាប់ផ្តើមធ្វើអាជីវកម្មគ្រប់ប្រភេទ ពិតជាងាយស្រួល ហើយក៏បានចាប់ផ្តើមធ្វើតៗគ្នា​ដោយ​មិន​ដឹងពីការចាប់ផ្តើមថាត្រូវធ្វើអ្វីខ្លះនោះទេ។ នៅប្រទេសដែលមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប្រជាជនរបស់គេ មាន​គំនិត​ចាប់ផ្តើមបង្កើតអាជីវកម្មដោយខ្លួនឯង និងអាចផ្តល់ការងារធ្វើដល់ប្រជាជនគេថែមទៀត។

ដើម្បីដំណើរអាជីវកម្មមួយទៅបាន គេហទំព័រ properyerea.asia នឹងនាំលោកអ្នកមកស្វែងយល់ពីគន្លឹះសំខាន់ៗ​ខ្លះ ក្នុងការចាប់ផ្តើមអាជីវកម្មដូចខាងក្រោម ៖

១) សុំអាជ្ញាប័ណ្ណអាជីវកម្ម និងការអនុញ្ញាត

អ្នកត្រូវតែសុំអាជ្ញាប័ណ្ណ និងការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធជាមុនសិន មុននឹងចាប់ផ្តើមបើកអាជីវកម្មប្រភេទណាមួយ ដើម្បីជៀសផុតពីហានីភ័យដែលកើតឡើងជាយថាហេតុ ។ សូមចាំថា ស្ទើរតែគ្រប់អាជីវកម្មទាំងអស់ត្រូវ​មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម។ “អាជ្ញាបណ្ណ និងបណ្ណអនុញ្ញាត” នៅក្នុងផ្នែកជំនួញខ្នាតតូច នឹងជួយចង្អុលបង្ហាញអ្នកក្នុងទិសដៅត្រឹមត្រូវ។

២) ការទិញអាជីវកម្ម

សហគ្រិនដែលមានសក្តានុពលមានជម្រើសជាច្រើនក្រៅពីការចាប់ផ្តើមអាជីវកម្មពីដំបូងបង្អស់រួមទាំងការទិញអាជីវកម្ម​ដែល​មានស្រាប់ ឬសិទ្ធិផ្តាច់មុខ។ ប៉ុន្តែមុនពេលដែលអ្នកទិញ ត្រូវត្រួតពិនិត្យអោយបានត្រឹមត្រូវ ដោយចាប់ផ្តើមធ្វើការ​ស្រាវជ្រាវរបស់អ្នកអោយយល់ច្បាស់ពីអ្វីដែលអ្នកកំពុងទទួល។ ផ្នែកនេះគ្របដណ្តប់គ្រប់ទិដ្ឋភាពទាំង​អស់នៃការទិញ​អាជីវកម្មដូចជាការទិញយីហោជាដើម(Franchise) ។ ប៉ុន្តែអ្នកក៏ត្រូវការយល់ដឹងអំពីតម្លៃ និងអ្វីដែលត្រូវរំពឹងទុកនៅ​ពេល​ទិញអាជីវកម្ម។

៣) ការជ្រើសរើសឈ្មោះពាណិជ្ជកម្មរបស់អ្នក

តើអ្វីទៅជាឈ្មោះអាជីវកម្ម? ជាការពិតណាស់នៅពេលនិយាយអំពីការចាប់តផ្តើមអាជីវកម្ម លោកអ្នកត្រូវដាក់ឈ្មោះ​អាជីវកម្មរបស់អ្នក ព្រោះវាជារឿងសំខាន់ក្នុងការជ្រើសរើសឈ្មោះដើម្បីអោយមនុស្ស ឬអតិថិជងាយស្រួលចងចាំ និង​ពិរព័ណ៍នាអំពីមុខជំនួញរបស់អ្នក ប៉ុន្តែត្រូវដាក់ឈ្មោះអាជីវកម្មណាដោយមិនយកឈ្មោះពីគេមកដាក់ដែលមានពីមុនមក ដើម្បីជាការរក្សាសិទ្ធិ។

៤) បង្កើតផែនការពាណិជ្ជកម្ម

អាជីវកម្មដែលទទួលបានជោគជ័យទាំងអស់ត្រូវមានផែនការអាជីវកម្មមួយដែលបង្ហាញអំពីគោលដៅរបស់ក្រុមហ៊ុន និង​ផែន​ការប្រតិបត្តិ។ ផែនការអាជីវកម្មមិនត្រឹមតែជួយរក្សាគ្រប់គ្នានៅក្នុងស្ថាប័ននោះទេ ប៉ុន្តែក៏មានតួនាទី​ជា​ប្រវត្តិរូប​របស់​ក្រុមហ៊ុន និងអាចជួយដល់ការខិតខំប្រឹងប្រែងផ្តល់មូលនិធិផងដែរ។ ផ្នែកនេះគ្របដណ្តប់លើមូលហេតុនៃការសរសេរ​ផែន​ការ​អាជីវកម្មនិងវិធីសរសេរមួយរួមទាំងផែនការគំរូនិងធនធានពាក់ព័ន្ធ។

៥) ជំហានដំបូងដើម្បីចាប់ផ្តើមអាជីវកម្ម

ការចាប់ផ្តើមអាជីវកម្ម គឺមិនងាយស្រួលទេហើយក៏មិនជោគជ័យដែរ។ ការជឿជាក់គឺមានសារៈសំខាន់បំផុត ប៉ុន្តែវាគឺជាការ​វាយ​តម្លៃដោយស្មោះត្រង់អំពីផែនការអាជីវកម្មដោយការយល់ដឹងអំពីទិដ្ឋភាពផ្នែកច្បាប់នៃភាពជាសហគ្រិន និងការរំពឹង​ទុក​​ជាក់ស្តែងពីរបៀបដែលអាជីវកម្មរបស់អ្នកនឹងរកលុយ ។

៦) ការចាប់ផ្តើមផ្តល់ហិរញ្ញប្បទាន

នៅពេលចាប់ធ្វើអាជីវកម្មថ្មី ការផ្តល់ហិរញ្ញប្បទានទំនងជាស្ថិតក្នុងចំណោមអ្វីដែលសំខាន់បំផុត។ ប៉ុន្តែការចាប់ផ្តើមការ​ផ្តល់ហិរញ្ញប្បទានក៏ជាភារកិច្ចដ៏លំបាកបំផុតមួយសម្រាប់សហគ្រិនដោយផ្តោតលើការដាំដុះនៃការទុកចិត្តក្នុងការប្រឈម​មុខនឹងហានិភ័យ។ មិនថាអ្នកកំពុងបន្តការវិនិយោគសាច់ប្រាក់ពីមិត្តភក្ដិ និងគ្រួសារ ការខ្ចីលុយពីធនាគារ ការផ្តល់មូល​និធិសមធម៌ មូលធន ឬប័ណ្ណឥណទាន ការរៃអង្គាសប្រាក់ដែលទទួលបានជោគជ័យ ក៏តម្រូវឱ្យមាន​វិធី​សាស្រ្ត​ជា​យុទ្ធសាស្ត្រ និងការអត់ធ្មត់ឱ្យបានច្រើន។

៧) ចាប់ផ្តើមធនធានអាជីវកម្ម

ការចាប់ផ្តើមអាជីវកម្មអាចមើលទៅហាក់ដូចជាភារកិច្ចគួរឱ្យភ័យខ្លាច – ពីការធានានូវដើមទុនចាប់ផ្តើម ការជួលមនុស្សឱ្យ​បាន​ត្រឹមត្រូវ និងរកអថិជនជាដើម។ ដូច្នេះ លោកអ្នកត្រូវតែមានធនធានគ្រប់គ្រាន់ ដើម្បីដំណើរអាជីវកម្មអោយ​បាន​ជោគជ័យ៕

ប្រភព : www.propertyarea.asia