Register Already an agent ? Login

ប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​ស្វែងយល់​ពី​សក្តា​នុ​ពល​នៃ​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ​៖​ ​ប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​កម្ពុជា​ ​ដឹកនាំ​ដោយ​លោក​ ​ជាម​ ​យៀប​ ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ ​ហិរញ្ញវត្ថុ​ ​ធនាគារ​ ​និង​សវ​ ​នក​ម្ម​ ​នៃ​រដ្ឋសភា​ ​ស្វែងយល់​កា​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​របស់​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី​ ​ហៀក​ ​ហ៊ី​មិល្លី​ ​អភិបាល​ស្តីទី​ខេត្ត​ព្រះសីហនុ​ ​មានប្រសាសន៍​ជំរាប​ជូន​ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា​នា​ព្រឹក​ថ្ងៃទី៤​ ​មិនា​នេះ​ដោយ​បាន​បង្ហាញ​ពី​សក្តា​នុ​ពល​អភិវឌ្ឍ​ ​វិស័យ​សេដ្ឋកិច្ច​ ​រួម​ ​មាន​ ​វិស័យ​ឧស្សាហកម្ម​ ​កសិកម្ម​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​ ​ដែល​ជា​វិស័យ​អាទិភាព​ ​ធ្វើការ​អភិវឌ្ឍ​ខឿន​សេដ្ឋ​ ​កិច្ច​ខេត្ត​ព្រះសីហនុ​ ​។​ ​ខេត្ត​ព្រះសីហនុ​ ​មាន​សក្តា​នុ​ពល​ដូចជា​ ​កំពង់ផែ​សមុទ្រ​ទឹកជ្រៅ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​ ​និង​ឆ្នេរ​សមុទ្រ​ដ៍​ស្រស់​ស្អាត​ ​ជីវ:ចម្រុះ​បាតសមុទ្រ​ ​និង​ធនធាន​ធម្មជាតិ​ទាំងអស់​នេះ​ ​បាន​នឹង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​មាន​ ​ការ​រីកចម្រើន​ជាលំដាប់​។​ ​

​លោកស្រី​បន្ត​ថា​ ​“​ខេត្ត​ព្រះសីហនុ​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុក​ ​និង​ប្រែក្លាយ​ទៅជា​ ​”​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​”​ ​ធំជាង​គេ​តែមួយ​ ​គត់​ក្នុង​ប្រទេស​កម្ពុជា​ ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា២០១៥​ ​-​ ​២០២៥​”​។​ ​

ឯកឧត្តម​ជាម​ ​យៀប​បាន​អបអរសាទរ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​បាន​បំពេញ​តួនាទី​ការងារ​បាន​ល្អ​ប្រសើរ​ ​ដោយសារតែ​ខេត្ត​ព្រះសីហនុ​ ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំង៤​ ​មាន​រាជធានី​ភ្នំពេញ​ ​សៀមរាប​ ​ខេត្ត​ព្រះសីហនុ​ ​និង​ភូមិ​ភា​គ​ឥសាន្​ត​ ​(​រតនគិរី​)​ ​ធ្វើ​ឱ្យ​ខេត្ត​ព្រះ​ ​សីហនុ​ ​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រមូល​ប្រភព​ចំណូល​ ​ចំណាយ​បាន​យ៉ាងច្រើន​ ​ម្យ៉ាងទៀត​រដ្ឋបាល​ខេត្ត​ ​បាន​សហការ​ជាមួយ​សាខា​គយ​ ​និង​រដ្ឋាករ​ ​និង​សាខា​ពន្ធដារ​ខេត្ត​ ​ជ​ម្រុ​ញកា​របង្កកើន​រក​ប្រភព​ចំណូល​ថវិកាជាតិ​មានការ​កើនឡើង​ ​ក្នុង​ការ​កៀរ​គ​ប្រភព​ចំណូល​ថវិកា​ ​ដើម្បី​យក​មក​ជួយ​ផ្គត់ផ្គង់​ដល់​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ខេត្ត​ខ្លះ​រក​ប្រភព​ចំណូល​ថវិកា​មិន​គ្រប់​។​ ​ម្យ៉ាងទៀត​វិស័យ​ទេសចរណ៍​គ្នាន​ផ្សែង​ ​នាំមក​នូវ​ប្រភព​ចំណូល​មួយ​យ៉ាង​សំខាន់​ ​និង​ជួយ​រក​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ​បាន​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ថែមទៀត​ ​ចូលរួម​ចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រពល​រដ្ឋ​ ​។​

​លោក​ក៏បាន​ថ្លែង​អំណ​គុណ​រដ្ឋបាល​ខេត្ត​ ​ដែល​បាន​ខិតខំ​ជ​ម្រុ​ញ​សក្តា​នុ​ពល​ប្រភព​ចំណូល​ជួយ​ដល់​បណ្តា​ខេត្ត​ដទៃទៀត​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ ​យើង​ត្រូវ​ធ្វើការ​ដោះស្រាយ​ ​ជម្រះ​ការ​ប្រឈម​លើ​គ្រប់​វិស័យ​ ​ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ​ជាគោល​ដៅ​ទេសចរណ៍​ ​និង​ការអភិវឌ្ឍន៍​រីកចម្រើន​ថែមទៀត​ ​ស្រប​ ​តាម​គោលនយោបាយ​ចតុ​កោ​ណ​តំណា​ក់​កាល​ទី៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

ប្រភព : www.propertyarea.asia