ជីប ម៉ុង គ្រុប គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយនៅកម្ពុជា ដែលកំពុងកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងដៃ ខណៈ ក្រុមហ៊ុន ធំ១នេះ កំពុងជោគជ័យយ៉ាងខ្លាំងក្នុងការរកស៊ីលើវិស័យអចលនទ្រព្យនិងសំណង់។
បច្ចុប្បន្ននេះ ក្រុមហ៊ុន មាន គម្រោងជាច្រើន ដូចជា បុរី ផ្សារទំនើប មានរោងចក្រផលិតស៊ីម៉ង ព្រមទាំងមានកម្រោងបើកផ្សារទំនើបឲ្យបាន ៣៣០កន្លែងនៅកម្ពុជា ខណៈបច្ចុប្បន្នមានគម្រោងផ្សារទំនើបធំៗចំនួន៥។
នៅក្នុងសន្និសិទ្ធសារពត៌មានកាលបីពេលថ្មីៗនេះ របស់ក្រុមហ៊ុនជីបម៉ុងគ្រុប លោក Laurent Hamelet នាយកផ្នែកលក់និងទីផ្សាររបស់ CMRបានឲ្យដឹងថា ជីបម៉ុង គ្រោងនឹងបង្កើតផ្សារទំនើបចំនួន ៣៣០ កន្លែងផ្សេងទៀតនៅកម្ពុជា មានចំនួនបីប្រភេទរួមមាន ផ្សារម៉ាត ផ្សារទំនើប និងផ្សារហាយភើម៉ាឃីត ដែលនឹងត្រូវដំណើរការនៅឆ្នាំខាងមុខៗនេះ។
លោក Michael Vong នាយកផ្នែកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មនៃ CMR ក៏បានបង្ហាញថាក្រុមហ៊ុនរបស់លោកគឺនឹងធ្វើឲ្យផ្សារទំនើបរបស់ខ្លួនខុសប្លែកពីផ្សារទំនើបនានានៅទូទាំងកម្ពុជាដែលក្នុងនោះលោកបានលើកឡើងថាទីតាំងល្អបំផុតគឺជាគុណសម្បត្តិចម្បងរបស់ក្រុមហ៊ុន។
លោកក៏បានបន្ថែមថាដើម្បីប្រកួតប្រជែងឲ្យមានប្រសិទ្ធភាពក្នុងទីផ្សារផ្សារទំនើបនៅកម្ពុជា ក្រុមហ៊ុនជីបម៉ុងត្រូវតែបំបែកផ្នែកទីផ្សារទៅជាប្រភេទផ្សារទំនើបបែបសហគមន៍និងផ្សារទំនើបនៅតាមទីប្រជុំជនដែលផ្សារទំាងនេះគឺនឹងជំរុញដោយវិស័យម្ហូបអាហារនិងភេសជ្ជៈ និងវិស័យកំសាន្ត។
គួរជម្រាបផងដែរថា ក្រុមហ៊ុនជីប ម៉ុង បង្កើតឡើងនៅក្នុងឆ្នាំ១៩៨២ ដោយផ្តើមចេញពីការលក់ដែកចាស់ ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លូន ដោយចាប់ផ្តើមនាំចូលដែក ដែលមានគុណភាណខ្ពស់ពីប្រទេសវៀតណាម និងប្រទេសថៃ រហូតវិវត្តិខ្លួនមកជាអ្នកវិនិយោគលើវិស័យសំណង់ជាន់ខ្ពស់មួយនៅកម្ពុជា។
ប្រភព : អត្ថបទ Bee