គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“NEWCOMER LUGGAGE AND BAGS (CAMBODIA) MANUFACTURING CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២៥០កន្លែង។
២-“ANDERSEN INDUSTRIES CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៥២កន្លែង។
៣-“HAO MAI (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៧១១កន្លែង។
៤-“YUN LAI GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ (អតីតភូមិទ្រា សង្កាត់ស្ទឹងមានជ័យ) ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩២៤កន្លែង៕
គួរឲ្យដឹងផងដែរថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បាន ស្នើរដល់ម្ចាស់ រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ព្រមទាំង យានដ្ឋានជួសជុលរថយន្តធំៗ ដែលមានទីតាំងស្ថិតនៅទីក្នុងទីប្រជុំជននៅភ្នំពេញទាំងអស់ រៀបចំផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់ខ្លួនទៅផ្លូវក្រវ៉ាត់ក្រុងទី៣ទាំងអស់ ខណៈទីតាំងកន្លែងណាមួយនៅមិនទាន់ប្រាកដនៅឡើយ។
ប្រភព : អត្ថបទ Bee