Register Already an agent ? Login

កម្ពុជា​-​ជប៉ុន​ឯកភាព​រួមគ្នា៥​ ​ចំណុច​លើ​ការងារ​រៀបចំ​ទីក្រុង​ឆ្លាតវៃ​

ភ្នំពេញ​៖​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​កម្ពុជា​ ​និង​ក្រសួង​ដីធ្លី​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដឹកជញ្ជូន​ ​និង​ទេសចរណ៍​ជប៉ុន​ ​បាន​ឯក​ភា​ក​ក​ពរួម​គ្នា៥ចំណុច​លើ​ការងារ​រៀបចំ​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​Cities​)​ ​នឹងន​គ​រូប​នី​យក​ម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់ពី​រៀបចំ​វេទិកាសាធារណៈ​-​ឯកជន​លើក​ទី១ស្តី​ពី​ ​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​ ​កាលពី​ថ្ងៃទី​ ​២៧​ ​ខែ​កម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​ម្សិលមិញ​នេះ​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​គន​រូប​នី​យក​ម្ម​ ​សំណង់​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃទី​ ​២៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​បាន​ឲ្យដឹង​ថា​ ​វេទិកា​ដ៏​មាន​សារៈសំខាន់​នេះ​ ​ត្រូវ​បាន​រៀបចំឡើង​ចែករំលែក​បទ​ពិសោធ​ពាក់ព័ន្ធ​ការរៀបចំ​ទីក្រុង​ ​និង​ការគ្រប់គ្រង​ប្រព័ន្ធ​លូ​ទឹក​ខ្វក់​ ​រួម​ទាំង​ផ្តល់​គំនិត​ដល់​ការរៀបចំ​បង្កើត​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​City​)​ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ដើម្បី​ពង្រឹង​លំហ​ធុរកិច្ច​កម្ពុជា​-​ជប៉ុន​។​

បន្ទាប់ពី​កិច្ចពិភាក្សា​ ​និង​ផ្លាស់​ប្តូរ​បទ​ពិសោធ​រយៈពេល​មួយថ្ងៃ​ ​អង្គ​វេទិកា​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម​ ​ទី១​ ​បង្ក​រល​ក្ខ​ណៈដ​លក្រុ​មហ៊ុន​ជប៉ុន​ ​និង​ក្រុមហ៊ុន​កម្ពុជា​ចាប់ដៃ​គូ​វិនិយោគ​រួមគ្នា​ ​ជាពិសេស​លើ​ការ​អភិវឌ្ឍ​អចលនទ្រព្យ​ ​ការអភិវឌ្ឍន៍​សំណង់​លំនៅ​ដ្ឋាន​ ​ពាណិជ្ជកម្ម​ ​សេវាកម្ម​ ​ឧស្សាហកម្ម​ ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ​បរិស្ថាន​ទីក្រុង​ ​ការរៀបចំ​ទីក្រុង​ ​និង​រួមចំណែក​ក្នុង​ការបង្កើត​ ​Smart​ ​Cities​។​

ទី២​ ​ជប៉ុន​ជួយ​គាំទ្រ​បង្កើត​ទី​ក្រុ​ឆ្លាតវៃ​ ​(​Smart​ ​Cities​ ​)​ ​នៅ​ប្រទេស​កម្ពុជា​ ​ដោយ​ចាប់ផ្តើម​ពី​រាជធានី​ភ្នំពេញ​ ​ក្រុង​បាត់ដំបង​ ​និង​ក្រុង​សៀមរាប​ ​ដែល​ជា​តំបន់​គំរូ​។​ទី៣​ ​ជប៉ុន​ជួយ​គាំទ្រ​ ​និង​រួមចំណែក​ដល់​ការរៀបចំ​បង្កើត​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​ ​(​Smart​ ​Cities​)​ ​អាស៊ាន​-​ជប៉ុន​ ​និង​ការបង្កើត​វេទិកាសាធារណៈ​-​ឯកជន​ ​ស្តី​ពី​ការ​អភិវឌ្ឍន​គ​រូប​នី​យក​ម្ម​អាស៊ាន​-​ជប៉ុន​ ​នា​ពេល​ខាងមុខ​។​

ទី៤​ ​នៅ​ខែតុលា​ ​ឆ្នាំ២០១៩នៅ​ទីក្រុង​តូក្យូ​ ​រដ្ឋាភិបាល​ជប៉ុន​នឹង​រៀបចំ​កិ​ច្ច​ប្រជុំ​ម​ ​ន្ត្រី​ជាន់ខ្ពស់​នៃ​បណ្តាញ​ទីក្រុង​ឆ្លាតវៃ​អាស៊ាន​ ​ដើម្បី​ពិភាក្សា​អំពី​ការ​រីកចម្រើន​ ​ចែករំលែក​បទ​ពិ​សោ​ ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​។​ ​

នៅ​ឆ្នាំ​ ​២០២០​ ​នៅ​រួម​ខេត្តសៀមរាប​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​សហការ​ជាមួយ​ក្រសួង​ដីធ្លី​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដឹកជញ្ជូន​ ​និង​ទេសចរណ៍​ជប៉ុន​រៀបចំ​វេ​ទិ​ក​សាធារណៈ​-​ឯកជន​ ​ស្តី​ពី​ការអភិវឌ្ឍន៍​នគរូបនីយកម្ម​កម្ពុជា​-​ជប៉ុន​លើក​ទី២​។​ ​ទី៥​.​នៅ​ពាក់កណ្តាល​ខែមីនា​ ​ឆ្នាំ២០១៩​ ​ជប៉ុន​នឹង​បញ្ជូន​អ្នកបច្ចេកទេស​មក​សិក្សា​ ​ដំឡើង​ផ្កាយរណប​គាំទ្រ​ដល់​ការងារ​រៀបចំ​ស្ថានីយ​វាស់វែង​អ​ចិន្​រ្តៃយ៍​នៅ​ព្រះរាជា​ណ​ចក​ម្រ​កម្ពុជា​ ​ដើម្បី​បម្រើ​ដល់​ការវាស់វែង​ ​និង​ផលិត​ផែនទី​៕

ប្រភព : www.propertyarea.asia