ខេត្តកណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងកម្ពុជា ដែលមានស្រុកចំនួន ១០, ក្រុង ១, ឃុំ-សង្កាត់ ១៤៦ ភូមិចំនួន ១០៨៧ មានប្រជាជនចំនួន ១០៧៥១២៥ នាក់ ហើយខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ គីឡូម៉ែត្រការ៉េ និងមានទីរួមខេត្តគឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម នៅខាងត្បូងនៃក្រុងភ្នំពេញ។
ថ្មីៗនេះដែរមានឃុំចំនួន៤នៅក្នុងស្រុកស្អាង ដែលកំពុងនិងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគជាច្រើនគឺឃុំស្វាយរលំ ឃុំកោះអន្លង់ចិន ឃុំសិត្បូ ឃុំរកាខ្ពស់ និងដីមួយចំនួនទៀតដែលស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យកាត់ចូលក្នុងក្រុងតាខ្មៅ។
ហើយបើតាមអនុក្រឹត្យ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាឃុំចំនួន០៤ត្រូវបានប្ដូរទៅជាសង្កាត់ទាំងអស់គឺ សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់។
សព្វថ្ងៃយើងមើលឃើញថាខេត្តកណ្ដាលកំពុងមានការកើនឡើងខ្លាំងនៅគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងមានការបង្កើតគម្រោងជាច្រើនកំពុងសាងសង់នៅខេត្តកណ្ដាល ដូចជាគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលមានទឹកប្រាក់រហូតដល់១.៥០០លានដុល្លារអាមេរិក។
ហេតុនេះហើយជាឱកាសល្អសម្រាប់អ្នកវិនិយោគដើម្បីធ្វើការវិនិយោគនិងបង្កើតគម្រោងថ្មីនៅតំបន់នេះ ព្រោះអនាគតអាចមិនមែនជាជាយក្រុង តែវានិងក្លាយជាទីក្រុងពេញលេញផងដែរ។
ប្រភព : អត្ថបទ៖ Bee