ចិន៖ ថ្នាក់ដឹកនាំ និងវិនិយោគិនទីក្រុង Jiayang នៃសាធារណៈរដ្ឋប្រជាមានិតចិន បង្ហាញចំណាប់អារម្មណ៍ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការកម្ពុជា លើវិស័យវិនិយោគ និងទេសចរណ៍ជាមួយប្រទេសកម្ពុជា។
នៅក្នុងដំណើរបំពេញទស្សនៈកិច្ចផ្លូវការ និងមិត្តភាពនៅក្រុង Jiayang ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៩ រស់ គណៈប្រតិភូសភាជាន់ខ្ពស់រដ្ឋសភាកម្ពុជា លោក LI Shuihua អគ្គលេខាធិការមជ្ឈឹមបក្សក្រុង Jiayang បានស្នើប្រទេសកម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការគ្នាលើវិស័យ វិនិយោគ និងទេសចរណ៍។
លោកបានបន្តថាក្រុង Jiayang គឺជាទីក្រុងប្រវត្តិសាស្រ្តមួយ ដែលថ្នាក់ដឹកនាំចិនធ្លាប់បានតស៊ូវាយជាមួយអណានិគមជប៉ុន រហូតទទួលបានជោគជ័យ។ បច្ចុប្បន្នទីក្រុងនេះក្រោមការដឹកនាំរបស់ លោកប្រធានាធិបតីស៊ី ជីនពីង កំពុងតែខិតខំអភិវឌ្ឍន៍ លើវិស័យវិនិយោគ កសិកម្ម ទេសចរណ៍ និង វប្បធម៌។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាបានមានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ីជីនពីង ដែលមានគោលនយោបាយថ្មីកំណែទម្រង់ ដើម្បីអភិវឌ្ឍន៍ក្នុងនោះលោកសង្កេតឃើញថា ក្រុងហុងកុង មាកាវ និងក្រុង គ័ងចូវ កំពុងតែមានការអភិវឌ្ឍន៍រីកចម្រើនគួរគត់សំគាល់ ហើយនៅពេលខាងមុខក្រុង Jiayang និងមានការអភិវឌ្ឍនីរីកចម្រើនដូចក្រុងទាំងបីខាងលើ ក្រោមគោលនយោបាយថ្មីរបស់ លោកប្រធានាធិបតី ស៊ីជិនពីង។
លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ចិន កំពុងតែពង្រឹងគ្រប់ជ្រុងជ្រោយ និងមានទំនាក់ទំនងពិសេស។ សម្តេចបានមានគោលនយោបាយច្បាស់លាស់ក្នុងករអភិវឌ្ឃន៍ប្រទេស ដោយពង្រឹងអធិបីភាព និងបូរណៈភាពទឹកដី និងការអភិវឌ្ឍន៍។ចំពោះក្រុង Jiayang អាចធ្វើកិច្ចសហប្រតិបត្តិការគ្នាជាមួយកម្ពុជាលើវិស័យទេសចរណ៍ វិនិយោគ និងវប្បធម៌ ដើម្បីកសាងប្រទេសទាំងពីអោយមានការរីកចម្រើនឡើង។
លោក ឈាង វុន ក៏បានអញ្ជើញលោក LI Shuihua អគ្គលេខាធិការមជ្ឈឹមបក្សក្រុង Jiayang និងសហការរីទៅបំពេញទស្សនៈកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជានៅពេលណាវេលាសមស្រប៕
ប្រភព : www.propertyarea.asia