តំបន់ជាយក្រុងភ្នំពេញ ហាក់ដូចជាពេជ្រកំពុងច្នៃ ដោយសារមានការបណ្តាកទុនវិនិយោគពីក្រុមហ៊ុនទំាងក្នុងស្រុក និងក្រៅស្រុក លើការអភិវឌ្ឍនទីក្រុងរណប តំបន់ពាណិជ្ជកម្ម ដែលបណ្តុះទៅដោយអគារខុនដូ វីឡា ផ្ទះល្វែង ព្រមទាំងរោងចក្រជាដើម ។
ជាក់ស្តែង បច្ចុប្បន្ន ប្រជាជនកម្ពុជា ក៏ដូចជាក្រុមហ៊ុនអចលទ្រព្យផ្សេងៗ បានកំពុងសម្រុកទៅវិនិយោគនៅតំបន់ជាយក្រុង ជាងពិសេសតំបន់ដែលទើបកាត់ចូលក្រុងថ្មីៗយ៉ាងសន្ធឹកសន្ធាប់ ដូចនេះតើអ្នកដឹងទេថា តំបន់ជុំវិញក្រុងទាំង៤ទិស មានសក្តានុពលអ្វីខ្លះ? ហើយមានការអភិវឌ្ឃន៍លើអ្វីខ្លះ?
១. តំបន់ភាគខាងត្បូង៖ សាលាក្រុងរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួន ស្រេង កំពុងត្រៀមកែប្រែតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញឲ្យក្លាយជាតំបន់បៃតង មានគោលបំណងប្រែក្លាយតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ឱ្យទៅជាតំបន់អភិវឌ្ឍន៍បៃតង ខណៈតំបន់នេះកំពុងទាក់ទាញវិនិយោគគិនជាច្រើន។
ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា ភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំនៃការអភិវឌ្ឍធំមួយ ដូច្នេះហើយទើបសាលាក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍នៃការរៀបចំទីក្រុងឱ្យមានភាពស្រស់បំព្រងនិងឱ្យតំបន់នោះក្លាយជាតំបន់បៃតងដែលមានបរិស្ថានល្អ។
ផ្លូវ៦០ម៉ែត្រ ក៏ជាកត្តាសំខាន់នៃផែនការអភិវឌ្ឍន៍ទីក្រុងឆ្នាំ២០៣៥របស់សាលាក្រុងភ្នំពេញក្នុងគោលបំណងជួយពង្រឹងជីវភាពរស់នៅរបស់ប្រជាជននៅពេលទីក្រុងភ្នំពេញបន្តពង្រីកកាន់តែធំ និងអភិវឌ្ឍកាន់តែខ្លាំង។
២. តំបន់ភាគខាងកើត៖ តំបន់ភាគខាងកើតក្រុងភ្នំពេញ ឬផ្លូវជាតិលេខ១ ជាតំបន់មានបរិយាកាលល្អ មានព្រៃឈើ ទន្លេជាប់បណ្តោយផ្លូវជាតិ បានធ្វើឱ្យតំបន់នេះមានសក្តានុពលខ្លាំង សម្រាប់អភិវឌ្ឍន៍លំនៅឋានលំហែកាយ ឬស្នាក់នៅលក្ខណៈធម្មជាតិ។
ក្នុងនោះ ស្រុកកៀនស្វាយ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ បានក្លាយជាតំបន់ ជាយក្រុង ដ៏លេច ធ្លោមួយ បន្ទាប់ពីតំបន់ជាយក្រុងផ្សេងទៀត ដែលមានអត្រានៃប្រជាជនខ្ពស់ មានរោងចក្រសហគ្រាសច្រើន និងមានហេដ្ឋរចនាសម្ព័ន្ធល្អ ហើយថែមទាំងជាតំបន់ដែលនៅជិតទន្លេបាសាក់ ដែលសាកសមបំផុតសម្រាប់ការរស់នៅ។
៣. ភាគខាងលិច៖ ភាគខាងលិច ទៅខាងព្រែកព្នៅ មានភាពទាក់ទាញខ្លាំង ប៉ុន្តែនៅតំបន់នោះតម្លៃដីនៅមានតម្លៃទាបនៅឡើយ ហើយប៉ែកខាងនេះ ត្រូវបានអ្នកជំនាញប៉ាន់ស្មានថា នឹងអាចក្លាយជាកោះពេជ្រ ទី២។
ជាពិសេស តំបន់នោះ ជាតំបន់សេដ្ឋកិច្ច និងជាតំបន់ទេសចណ៍ ដែល មានសណ្ឋានដីប្រហាក់ប្រហែលនឹងកោះពេជ្យ ។នៅពេលដែលតំបន់នេះ ត្រូវបានអភិវឌ្ឍន៍ពេញលេញ នឹងក្លាយជាកោះពេជ្យទៅ២។
៤. ភាគខាងជើង ៖តាមបណ្តោយផ្លូវជាតិលេខ៦A ហាក់បាននិងកំពុងបង្ហាញសម្រស់ ដើម្បីទាក់ទាញ វិនិយោគ គិន អន្តរជាតិ ធំៗនៅជុំវិញពិភពលោក ខណៈរដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគតំបន់នេះ ឲ្យក្លាយជា វិនិយោគ ទីក្រុងនាគរាជសម្តេចតេជោ លើផ្ទៃដីជាង៣ម៉ឺនហិកតា។
បើយើងតាមឲ្យដឹងពីអ្នកជំនាញជាច្រើននៅកម្ពុជាបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនធំៗជាច្រើន បាន និងកំពុងវិនិយោគទីក្រុងរណបនៅតំបន់តាមបណ្តោយផ្លូវជាតិលេខ៦A រួចហើយ ក្នុងនោះមានដូចជា ទីក្រុងរណបជ្រោយចង្វារដែលវិនិយោគដោយក្រុមហ៊ុនOCIC លើផ្ទៃដីជាង១០០ហិកតា ទីក្រុង រណប អ័រគីដេរ ដឺបូតានិកលើទំហំដីជាង១០០ហិកតា ទីក្រុងរណបតេជោមរកត និងបុរីធំៗ ជាច្រើន បាននិងកំពុងវិនិយោគនៅតំបន់នេះ ដូចជាប៉េង ហួត ជាដើម។
ប្រភព : អត្ថបទ BEE