Register Already an agent ? Login

ចំណេះដឹង​ផ្នែក​ច្បាប់​!​ ​តើ​អ្វី​ជា​ពន្ធ​លើ​ដីធ្លី​មិន​ប្រើប្រាស់​?​

​ភ្នំពេញ​៖​ ​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​ ​សំដៅ​ដល់​ពន្ធ​ដែល​កំណត់​លើ​ដី​ដែល​គ្មាន​សំណង់​ ​និង​ដី​ដែល​មាន​សំណង់​បោះបង់​ស្ថិត​ក្នុង​ទីក្រុង​នានា​ ​និង​ក្នុង​តំបន់​ទាំងឡាយ​ដែល​កំណត់​ដោយ​គណៈកម្មការ​វាយតម្លៃ​ដី​ ​មិនបាន​ប្រើប្រាស់​។​ ​ពន្ធដី​ធ្លី​លើ​ដី​មិនបាន​ប្រើប្រាស់​ត្រូវ​បង់​ដោយ​កម្មសិទ្ធិករ​។

​មូលដ្ឋាន​កំណត់​ពន្ធ​ ​គឺជា​ថ្លៃ​ដី​គិត​តាម​ថ្លៃ​ទីផ្សារ​តាម​ទីក្រុង​ ​និង​តាម​តំបន់​នី​មួយ​ៗ​ដែល​វាយតម្លៃ​ទៅតាម​តម្លៃ​គិត​ ​ក្នុង​មួយ​ម៉ែត្រក្រឡា​កំណត់​ ​ដោយ​គណៈកម្មការ​វាយតម្លៃ​ដី​មិនបាន​ប្រើប្រាស់​យ៉ាង​យឺត​បំផុត​ ​នៅ​ថ្ងៃទី៣០​ ​ខែមិថុនា​ ​នៃ​ឆ្នាំ​ប្រមូល​ពន្ធ​។​

​ពន្ធ​នេះ​ត្រូវ​កំណត់​តាម​អត្រា២ភាគរយ​ ​លើ​មូលដ្ឋាន​កំណត់​ពន្ធ​ដែល​បាន​ចែង​ក្នុង​មាត្រា៣០​។​ ​កម្មសិទ្ធិករ​នៃ​ដីធ្លី​ជាប់ពន្ធ​ ​មាន​ភារកិច្ច​ត្រូវ​គណនា​ប្រាក់​ពន្ធ​តាម​គំរូ​លិខិត​ប្រកាស​ផ្តល់​ដោយ​អង្គការ​ពន្ធ​ ​និង​ត្រូវ​បង់​យ៉ាង​យឺត​បំផុត​នៅ​ថ្ងៃទី៣០​ ​ខែកញ្ញា​ ​នៃ​ឆ្នាំ​នី​មួយ​ៗ​ ​ជូន​ទៅ​ផ្នែក​ពន្ធ​នៅកន្លែង​ដែល​ដីធ្លី​ជាប់ពន្ធ​ស្ថិតនៅ​។​ដីធ្លី​ជាប់ពន្ធ​នី​មួយ​ៗ​ត្រូវ​ធ្វើ​លិខិត​ប្រកាស១ច្បាប់​៕​

ប្រភព : www.propertyarea.asia