ភ្នំពេញ៖ ប្រទេសអារ៉ាប់រួមបានបង្ហាញស្ថាបត្យកម្មរបស់ខ្លួន តាមរយៈ Kingdom Centre ដែលបានចំណាយទឹកប្រាក់ ក្នុងការសាងសង់អស់ ១៧០០លានដុល្លារអាមេរិកហើយលេចចេញជាអាគារដែលមានកំពស់៩៩ជាន់ ស្មើនឹង៣០២ម៉ែត្រ។
ស្ថាបត្យកម្ម ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់កប់ពពកនេះ ស្ថិតនៅក្នុងតំបន់ Ryadh នៅអារ៉ាប៊ីសាអូឌីត។
អាគារនេះ គឺជាអាគារដែលមានកំពស់ទី៥នៅក្នុងតំបន់មួយនេះ ក្នុងចំណោមអាគារពីរទៀត គឺអាគារ Abraj Al Bait Tower និង Capitla Market Authority Tower។
មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏មហស្ចារ្យនេះ គឺជាសំណង់ខ្ពស់កប់ពពកនៅលើពិភពលោកដែលមានប្រហោងនៅក្នុងអាគារ និងស្ថិតនៅលេខរៀងបន្ទាប់ពីអាគារ Shanghai World Financial Center នៅក្នុងប្រទេសចិន និងអាគារ 85 Sky Tower នៅក្នុងកោះតៃវ៉ាន់។
អាគារនេះអភិវឌ្ឍដោយក្រុមហ៊ុន Prince Al-Waleed bin Talal និងរចនាប្លង់ដោយក្រុមហ៊ុនវិស្វករ Ellerbe Becket និង Omrania ត្រូវបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ១៩៩៩ និងបញ្ចប់ព្រមទាំងសម្ពោធ ដាក់ឲ្យដំណើរការផ្លូវការនៅក្នុងឆ្នាំ២០០២ ។
នៅពេលសាងសង់បញ្ចប់នៅក្នុងឆ្នាំ២០០២ សំណង់នេះមានសោភ័ណភាពវ៉ាដាច់អាគារ Faisalliyh Tower ដែលមានកម្ពស់ត្រឹមតែ២៦៧ម៉ែត្រ ដែលជាអាគារខ្ពស់ជាងគេនៅក្នុងតំបន់ Ryadh នៅពេលនោះ។
អាគារនេះ សាងសង់នៅលើទំហំដី ១០០,០០០ម៉ែត្រការ៉េ និងមានចំណតរថយន្តចំនួន៣០០០ កន្លែងសម្រាប់ឱ្យភ្ញៀវ។
សំណង់នៃដើមសតវត្សរ៍ទី២១នេះ ត្រូវបានប្រើប្រាស់ជាអាគារការិយាល័យ លំនៅដ្ឋាន ខុនដូ និងសណ្ឋាគារ និងចំណាយថវិការក្នុងការសងសង់អស់ចំនួន១.៧ពាន់លានដុល្លារអាមេរិក៕
ប្រភព : www.propertyarea.asia