ភ្នំពេញ៖ យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំ ណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណា ដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។
អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមាន ដូចជា ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។ ទោះយ៉ាងណាមានអចលនទ្រព្យមួយចំនួន ត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមាន ដូចជា ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។
អចលនទ្រព្យជាប់ពន្ធលុះត្រា តែអចលនទ្រព្យនោះ មានតម្លៃសរុបលើសពី១០០លានរៀល (២៥,០០០ដុល្លារ)ឡើងទៅ។ យោងទៅតាមច្បាប់ អ្នកដែលជាប់បន្ទុកបង់ពន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយ លើអចលនទ្រព្យជាប់ពន្ធ។
តើត្រូវបង់ពន្ធនៅឯណា?
សម្រាប់អចលទ្រព្យនៅតាមខេត្ត តម្រូវឲ្យបង់ពន្ធតាមសាខាពន្ធដារខេត្ត ប្រសិន បើអចលនទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញ ត្រូវបង់នៅសាខាពន្ធដារខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ។ជាទូទៅពន្ធអចលនទ្រព្យ តម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះ អ្នកបង់ពន្ធតម្រូវឲ្យដាក់លិខិតប្រកាសពន្ធ និងគណនាពន្ធដោយខ្លួនឯង។

ប្រភព : www.propertyarea.asia