Register Already an agent ? Login

ចំណេះដឹង​!​ ​តើ​ការចុះបញ្ជី​ដី​លក្ខណៈ​ជា​ប្រព័ន្ធ​ ​និង​ដាច់​ដោយ​ដុំ​ខុសគ្នា​ដូចម្តេច​?​

ភ្នំពេញ​៖​ ​ការងារ​ចុះបញ្ជី​ដីធ្លី​ ​ជា​កិច្ច​កា​រមូយ​ដ៏​ចម្បង​ ​នៃ​គោលនយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការគ្រប់គ្រង​ ​រៀបចំ​ ​ប្រើប្រាស់​ ​និង​បែងចែក​ដី​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​ចីរភាព​ ​និង​ដើម្បី​ជា​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ដោះស្រាយ​ ​និង​ទប់ស្កាត់​វិវាទ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​។​ ​

ការចុះបញ្ជី​ដីធ្លី​ចែកចេញជា២ប្រភេទ​ ​គឺ​“​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​”​ ​និង​ ​“​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​”​។​ ​

​ការចុះបញ្ជី​ដីធ្លី​មាន​ពី​របៀប​ ​គឺ​ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​ ​និង​លក្ខណៈ​ដាច់​ដោយ​ដុំ​ ​ដោយ​នីតិវិធី​នៃ​ការ​ធ្វើមាន​លក្ខណៈ​ខុស​គ្នា​ខ្លះ​ៗ​ប៉ុណ្ណោះ​។​

ការចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​ ​គឺជា​ការកំណត់​តំបន់​វិនិច្ឆ័យ​ ​ដោយ​កំណត់​យក​ទីតាំង​ណាមួយ​ច្បាស់លាស់​ ​ដើម្បី​ចុះបញ្ជី​ឲ្យ​ប្រជាពលរដ្ឋ​ ​ដោយ​មិន​ចាំបាច់​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ទៅ​មន្ទីរ​នោះ​ឡើយ​។​

ចំពោះ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ដាច់​ដោយ​ដុំ​ ​គឺ​ប្រជាពលរដ្ឋ​ត្រូវ​ស្នើសុំ​ទៅ​មន្ទីរ​រៀបចំ​ដែនដី​ ​ឬទៅ​ការិយាល័យភូមិបាល​ ​ដែល​នៅ​ជិត​ប្រជាពលរដ្ឋ​។​ ​ប៉ុន្តែ​ចំពោះ​ប័ណ្ណ​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​ធ្វើ​ដាច់​ដោយ​ដុំ​ ​នឹង​អស់​សុពលភាព​នៅពេល​ដែល​ ​ក្រុមការងារ​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​ចុះទៅ​ធ្វើ​នៅ​តំបន់​នោះ​រួចហើយ​ ​និង​មានការ​ចេញ​វិញ្ញា​ប័ណ្ណ​ប័ត្រ​សម្គាល់​ម្ចាស់​អ​ចល្យ​នវ​ត្ថុ​ ​មានតម្លៃ​ជា​កម្មសិទ្ធិ​៕​

ប្រភព : www.propertyarea.asia