ព្រះសីហនុ៖ ចរន្តនៃការវិនិយោគនៅខេត្ដព្រះសីហនុ មិនមានសញ្ញាថមថយនោះទេ ដោយទំហំទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនដល់ទំហំទឹកប្រាក់ជាង១០០០លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដព្រះសីហនុបញ្ជាក់ឲ្យដឹងថា គម្រោងសំណង់ដែលអនុម័តពីចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ក្រុង និងស្រុកសរុបនៅឆ្នាំ២០១៧ មានចំនួន១៩៣គម្រោង ធៀបទៅនឹងឆ្នាំ២០១៨ មានសរុបចំនួន២៩៧គម្រោង ដែលមានទុកវិនិយោគឆ្នាំ២០១៧ មានចំនួន៥៥៣.០៦៩.៤០៧ដុល្លារអាមេរិក និងឆ្នាំ២០១៨ មានចំនួន១.០២៤.៤០១.៧៦៥ដុល្លារអាមេរិក។
គម្រោងវិនិយោគទាំងនោះ រួមមាន គម្រោងស្នើសុំលិខិតអនុញ្ញាតសាងសង់សមត្ថកិច្ចក្រសួង ឆ្នាំ២០១៧ មានចំនួន១៧គម្រោង ផ្ទៃក្រឡាសំណង់៧៦០.៦១០ម២ និងទុនវិនិយោគប្រមាណ៤៧៨លានដុល្លារអាមេរិក និងឆ្នាំ២០១៨មានចំនួន៥៤គម្រោង មានផ្ទៃក្រឡាសំណង់ ១.៥លានម៉ែត្រការ៉េ និងមានទំហំទុនវិនិយោគ៩៦៤.២៣០.៦០៧$ កើនឡើង២១៧% និងទំហំទុនវិនិយោគកើនឡើង១០២%ធៀបនឹងឆ្នាំ២០១៧។
គម្រោងសំណង់ទាំង៥៤គម្រោងនៅក្នុងខេត្ដព្រះសីហនុ មាន៦ប្រភេទគម្រោង រួមមាន៖ ១. សំណង់លំនៅដ្ឋាន១០គម្រោង។ ២. សំណង់ពាណិជ្ជកម្ម២៩គម្រោង។ ៣. សំណង់ទេសចរណ៍ ១០គម្រោង។ ៤. សំណង់ឧស្សាហកម្ម ៣គម្រោង។ ៥. សំណង់វិនិយោគ ១គម្រោង។ ៦. សាធារណៈមិនមែនរបស់រដ្ឋ ១គម្រោង។
គម្រោងស្នើសុំលិខិតអនុញ្ញាតសាងសង់សមត្ថកិច្ចថ្នាក់ក្រោមជាតិ ឆ្នាំ២០១៧ មានចំនួន ៤៨គម្រោង ផ្ទៃក្រឡាសំណង់៩៨.១៦២ម៉ែត្រការ៉េ និងទុនវិនិយោគ៦៤.៧១៦.២៩២លានដុល្លារអាមេរិក និងឆ្នាំ២០១៨ មានចំនួន៤៩គម្រោង ផ្ទៃក្រឡាសំណង់៨៥.២៩៤ម២ និងមានទំហំទុនវិនិយោគ ៤៥.៦៦៣.៦៣៩$កើនឡើង២% និងទុនវិនិយោគថយចុះ៤១%ធៀបនឹងឆ្នាំ២០១៨។
គម្រោងទាំង៤៩នោះ រួមមាន៖ ១.សំណង់លំនៅដ្ឋាន ២៧គម្រោង។ ២. សំណង់ពាណិជ្ជកម្ម ៨គម្រោង។ ៣. សំណង់ទេសចរណ៍ ៦គម្រោង។ ៤. សំណង់ឧស្សាហកម្ម ១គម្រោង។ ៥. សំណង់វិនិយោគ ៦គម្រោង។ ៦. សាធារណៈមិនមែនរបស់រដ្ឋ ១គម្រោង។
គម្រោងស្នើសុំលិខិតអនុញ្ញាតសាងសង់សមត្ថកិច្ចក្រុង ស្រុក ឆ្នាំ២០១៧មានចំនួន១២៨គម្រោង ផ្ទៃក្រឡាសំណង់២៧.២៥៣ម៉ែត្រការ៉េ និងទុនវិនិយោគ១០.៦៨៩.៩៨៥$។ -ឆ្នាំ២០១៨ មានចំនួន១៩៤គម្រោង ផ្ទៃក្រឡាសំណង់៥០.០៩៨ម៉ែត្រការ៉េ និងទំហំទុនវិនិយោគជាង១៤.៥លានដុល្លារអាមេរិក កើនឡើង៦៥% និងទុនវិនិយោគកើនឡើង៣៦%ធៀបនឹងឆ្នាំ២០១៧។
គម្រោងសំណង់ទាំង ១៩៤គម្រោង មានបីប្រភេទ គឺ ១.សំណង់លំនៅឋាន ១៨២គម្រោង។ ២.សំណង់ភូមគ្រឹះ ៨គម្រោង។ ៣.សំណង់របង ៤គម្រោង។
របាយការណ៍ដដែលបានឲ្យដឹងថា ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨ ខេត្តព្រះសីហនុ មានសំណង់អគារចាប់ពី៥ជាន់ឡើង មានចំនួន១១៧គម្រោង។ ក្នុងនោះនៅក្នុងឆ្នាំ២០១៨ នៅខេត្តព្រះសីហនុ មានសំណង់អគារចាប់ពី៥ជាន់ឡើងមានចំនួន៦០គំរោង៕
ប្រភព : www.propertyarea.asia