ភ្នំពេញ ៖ គោលនយោបាយសារពើពន្ធគឺសំដៅលើការយកពន្ធ និងវិធីរកចំណូលផ្សេងៗទៀតរបស់រដ្ឋ និងចំណាយដោយបែងចែកធនធានសេដ្ឋកិច្ច ក្នុងគោលបំណងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមធម៌។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយសារពើពន្ធ រដ្ឋត្រូវអនុវត្តសកម្មភាពសំខាន់ៗដូចជា ១. ប្រសិទ្ធភាពនៃការគ្រប់គ្រង និងគៀងគរចំណូល និង២. ការធ្វើវិចារណៈកម្មចំណាយ គឺបែងចែកចំណាយថវិការដ្ឋរវាងការប្រើប្រាស់ និងការវិនិយោគសាធារណៈឲ្យបានសមស្រប។
គោលនយោបាយសារពើពន្ធប្រទេសនីមួយៗ គួរមានគោលដៅជាគោលការណ៍ចំនួនបួនគឺ៖ 1 ការបែងចែកធនធាន 2 ស្ថេរភាពវូបនីយកម្ម កំណើន និងការបែងចែកនៃប្រាក់ចំណូលនៃទ្រព្យសម្បត្តិឲ្យស្មើគ្នា។
តាមរយៈពន្ធ និងចំណាយសាធារណៈរដ្ឋាភិបាល ដើតួនាទីសំខាន់ក្នុងការបែងចែកបណ្តាធនធាននៅក្នុងសេដ្ឋកិច្ច និងជំរុញខ្សែសង្វាក់ផលិតកម្មឲ្យកើន ឬមិនកើនឡើង៕
ប្រភព : www.propertyarea.asia