Register Already an agent ? Login

មុន​ពេល​វិនិយោគ​លើ​អចលនទ្រព្យ​ ​ត្រូវ​គិត​ពី​ចំណុច​ទាំងនេះ​

​​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្លាំង​ទាំង​នៅក្នុង​តំបន់​ទីប្រជុំជន​ក្នុង​រាជធានី​ក៏ដូចជា​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​ ​ដែល​ធ្វើ​ឱ្យ​កើតមាន​អ្នក​វិនិយោគ​លើ​វិស័យ​នេះ​ជាច្រើន​ស្ទើរគ្រប់​តំបន់​ខណៈ​អ្នកខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​ ​អ្នកខ្លះ​ក៏​មិន​ទទួល​បាន​ជោគជ័យ​ ​លើ​ការ​វិយោគ​។​

ខាងក្រោម​នេះ​គឺជា​កត្តា​មួយចំនួន​ដែល​លោកអ្នក​គួរតែ​អនុវត្ត​មុន​ពេល​វិនិយោគ​អចលនទ្រព្យ​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​អ្នកជំនាញ​ ​លោក​ ​ឌិត​ ​ចណ្ណា​ ​អគ្គនាយក​ក្រុមហ៊ុន​ ​LUCKYREALTY​ ​Co​.​,​ ​Ltd​ ​

​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដែល​អាច​គេច​ផុត​ពី​ហា​នី​ភ័យ​ ​និង​អាច​ទទួល​បាន​អត្រា​ជោគជ័យ​ខ្ពស់​បាន​គឺ​ត្រូវ​ពឹងផ្អែក​ទៅលើ​ចំណុច​សំ​ខាន់​ៗ​ដូច​ខាងក្រោម​ ​៖​

​១​)​ ​ទីតាំង​អចលនទ្រព្យ​

​ទីតាំង​ពិតជា​មាន​សារៈសំខាន់​ណា​ស់សម្រាប់​ធ្វើការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ​ដោយ​លោកអ្នក​ត្រូវតែ​គិត​ ​និង​សិក្សា​ពី​សក្តា​នុ​ពល​នា​ពេល​បច្ចុប្បន្ន​ ​និង​ការ​អភិវឌ្ឍ​ការ​ពេល​អនាគត​របស់​ទីតាំង​ ​។​

២​)​ ​ទំហំ​អចលនទ្រព្យ​

​លោកអ្នក​ត្រូវតែ​គិត​ពី​ទំ​ហំ​អល​ចន​ទ្រព្យ​ ​មុននឹង​ធ្វើការ​វិយោគ​ ​ដោយ​ត្រូវ​គិតថា​ ​ទំហំ​អចលនទ្រព្យ​នោះ​អាច​វិយោគ​ទៅជា​អ្វី​បាន​ខ្លះ​ ​ជា​អគារ​ខុន​ដូរ​ ​ផ្ទះល្វែង​ ​បុរី​ ​ឬ​ ​សំណង់​អគារ​ពាណិជ្ជកម្ម​។​

​៣​)​ ​ផ្លូវ​

​លោកអ្នក​ត្រូវ​សិក្សា​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ ​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ ​ទាំង​ការអភិវឌ្ឍន៍​ផ្លូវ​ ​បណ្តាញ​លូ​ ​និង​ស្វែងរក​ព័ត៌មាន​តាមរយៈ​បណ្តាញ​ព័ត៌មាន​នានា​ ​មិនថា​តាមរយៈ​មិត្តភក្តិ​ ​បណ្តាញ​សារព័ត៌មាន​ ​បណ្តាញ​សង្គម​ ​ឬ​ ​សាកសួរ​ព័ត៌មាន​ពី​អ​ជ្ញា​ធរ​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​។​

​៤​)​ ​តំបន់​ជិតខាង​

​លោកអ្នក​ត្រូវ​គិត​ឱ្យ​បាន​ច្បាស់​ពី​តំបន់​ ​ឬ​មណ្ឌល​សំខាន់​ ​ដែល​ស្ថិតនៅ​ជិត​អចលនទ្រព្យ​ដែល​ត្រូវ​វិនិយោគ​ ​ដូចជា​ ​មន្ទីរពេទ្យ​ ​សាលារៀន​ ​ឬ​ ​ទីប្រជុំជន​ ​ដែល​បង្ក​ឱ្យ​មាន​សក្ក​ដានុ​ពល​ចំពោះ​ការ​វិនិយោគ​ទាំង​បច្ចុប្បន្ន​ ​និង​ពេល​អនាគត​។​

៥​)​ ​បទដ្ឋាន​គតិយុត្តិ​

​លោកអ្នក​ត្រូវ​សិក្សា​ស្វែងយល់​ឱ្យ​ច្បាស់​ពី​បទដ្ឋាន​គតិយុត្តិ​នានា​របស់​រដ្ឋាភិបាល​ ​ឬ​ច្បាប់​ដែល​ជ​ម្រុ​ញ​ដល់​ការ​វនិ​យោគ​កាន់តែ​បាន​។​

​៦​)​ ​ឱកាស​វិយោគ​

​គួរ​សម្លឹង​មើល​ពី​ភាពល្អ​ប្រសើរ​ក្នុង​ការសម្រេច​ចិត្ត​វិនិយោគ​ដោយ​ឥត​ស្ទាក់ស្ទើរ​ ​ប្រកបដោយ​ភាព​ជឿជាក់​ទទួល​បាន​ភាគ​លា​ភាព​អនាគត​។​ ​ឧទាហរណ៍​ ​ដី​មាន​ទីតាំង​ល្អ​ ​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​និង​ភាព​ងាយស្រួល​ក្នុង​ការ​ទូទាត់​។​

ទាំងអស់​នេះ​ ​គឺជា​ចំណុច​សំ​ខាន់​ៗ​ ​និង​ចម្បង​ដែល​លោកអ្នក​គួរតែ​ពិចារណា​ ​និង​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ ​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ ​៕​

ប្រភព : www.propertyarea.asia