ភ្នំពេញ៖ យោងតាមច្បាប់ស្តីពីពន្ធដាររបស់កម្ពុជាបានឲ្យដឹងថា អាករលើតម្លៃបន្ថែម គឺជាអាករកំណត់ទៅលើការចំណាយទិញរបស់អ្នកប្រើប្រាស់។ អាករនេះត្រូវប្រមូលពីការប្រកបអាជីវកម្ម និងការនាំចូល។
ការប្រកបអាជីវកម្មភាគច្រើន ទាក់ទិនទៅនិងការផ្គត់ផ្គង់ទំនិញឬសេវា។ការប្រកបអាជីវកម្មទាំងនោះ ត្រូវជាប់អាករលើតម្លៃបន្ថែម ប្រសិនបើការផ្គត់ផ្គង់បានធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដោយបុគ្គលជាប់អាករ និងធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្មឬដំណាក់កាលពង្រីកអាជីវកម្ម។
ច្បាប់នេះ គ្មានការបញ្ជាក់ច្បាស់លាស់ថា មិនជាប់អាករឬជាប់អាករតាមអត្រា០% ការផ្គត់ផ្គង់ ធ្វើឡើងដោយបុគ្គលជាប់អាករ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមិនមែន ជាការផ្គត់ផ្គង់មិន ជាប់អាករហៅថាការផ្គត់ផ្គង់ជាប់អាករ។
បុគ្គលជាប់អាករ គឺជារូបវ័ន្តបុគ្គល ក្រុមហ៊ុនសហកម្មសិទ្ធិ ក្រុមហ៊ុនមហាជនឬបុគ្គលណាមួយ ដែលមានផលរបរបានមកពីការផ្គត់ផ្គង់ជាប់អាករ លើសពីកំរិតអប្បបរមានៃផលរបរត្រូវចុះបញ្ជី ត្រូវទៅចុះបញ្ជីអាករលើតម្លៃបន្ថែម។
ការផ្គត់ផ្គង់ត្រូវនៅក្រៅដែនអនុវត្តន៍អាករលើតម្លៃបន្ថែម ប្រសិនបើការផ្គត់ផ្គង់នោះ ធ្វើឡើងដោយបុគ្គលដែលមិនមែនជាបុគ្គលជាប់អាករ ឬមិនធ្វើឡើងក្នុងដំណាក់កាលប្រកបអាជីវកម្ម ឬដំណាក់កាលពង្រីកអាជីវកម្ម៕
ប្រភព : www.propertyarea.asia