ភ្នំពេញ៖ ការមានប្រាក់ទិញលំនៅដ្ឋានមិនទាន់គ្រប់គ្រាន់ទេ បើអ្នកគ្មានចំណេះដឹង ហេតុនេះ ការសិក្សាឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តទិញលំនៅដ្ឋានពិតជាមានសារៈសំខាន់ណាស់ ដើម្បីបញ្ចៀសកាខកចិត្តនាពេលអនាគត។
ការទិញផ្ទះដោយបង់រំលស់
ការគ្មានប្រាក់ក្នុងដៃគ្រប់គ្រាន់ ហើយសម្រេចចិត្តទិញផ្ទះបង់រំលស់ជាវិធីសាស្រ្តមួយ ដែលមានការពេញនិយមនាពេលបច្ចុប្បន្ន ប៉ុន្តការទិញផ្ទះដោយប្រើប្រាស់វិធីសាស្រ្តនេះក៏ជួបហានិភ័យខ្ពស់ដែរ នៅពេលលំហូរសាច់ប្រាក់របស់អ្នកជួបបញ្ហា ព្រោះលោក អ្នកត្រូវចំណាយលើសេវាកម្មផ្សេងៗទៀតជាច្រើន ដូចថ្លៃអាហារ ទឹកភ្លើង ថ្លៃចំណាយលើការសិក្សារបស់កូនជាដើម។
យោងតាមការសិក្សាមួយបានរកឃើញថា ៤៨ភាគរយបានរកឃើញថា ការគ្មានផែនការថវិកាច្បាស់លាស់ ពួកគេមិនមានផែនការសម្រាប់ការចំណាយលើការថែរក្សាផ្ទះនោះទេ។
សហគមន៍ជុំវិញ
ទោះជាយើងរស់នៅផ្ទះយើង គេក៏នៅផ្ទះរបស់គេ តែសហគមន៍ជុំវិញក៏មានសារៈសំខាន់ ដែលផ្តល់ភាពសុខដុមក្នុងសហគមន៍ដល់ អ្នករស់នៅផងដែរ។
យោងតាមការស្ទង់មតិមួយរបស់ Trulia / Harris Interactive បានបង្ហាញថា ការស្វែងរកទីតាំងត្រឹមត្រូវពិតជាសំខាន់ និងសំខាន់ជាងការស្វែងរកផ្ទះត្រឹមត្រូវ។ ប៉ុន្តែតំបន់ ដែលត្រឹមត្រូវសម្រាប់អ្នកទិញផ្ទះឆ្នាំទី១ អាចមានភាពខុសគ្នាខ្លាំងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ។ ហេតុនេះផ្ទះឬលំនៅដ្ឋាន នៅកន្លែងកំសាន្តសប្បាយដូចជា បារនិងកន្លែងញ៉ាំបាយនិងកន្លែងទិញឥវ៉ាន់អាចជាកន្លែងដ៏ទាក់ទាញមួយ សម្រាប់កុមារដែលរស់នៅតំបន់ដាច់ស្រយាល។
យ៉ាងណាក្តីតំបន់ដ៏ស្ងប់ស្ងាត់ ហាក់ដូចជាកន្លែងដ៏ល្អល្អប្រសើរ ដើម្បីដោះស្រាយប៉ុន្តែលោក អ្នកត្រូវចំណាយពេលវេលាច្រើនសម្រាប់ពេលវេលាទៅបំពេញការងារ។
ការត្រូតពិនិត្យសុវត្ថិភាព
ការមានការត្រួតពិនិត្យ ឬសេវាកម្មសន្តិសុខជាប្រចាំ ពិតជារឿងសំខាន់មិនអាចមើលរំលងបាន។ ហេតុនេះ វាជារឿងសំខាន់ ដែលអ្នកទិញលំនៅដ្ឋានត្រូវយកចិត្តទុកដាក់ ដើម្បីបញ្ចៀសបញ្ហាជាមួយនឹងទ្រព្យសម្បត្តិរបស់អ្នក ខណៈពេលដែលបញ្ហានៅតែជាទំនួលខុសត្រូវរបស់អ្នកលក់។
នៅពេលអ្នកពេញចិត្តលំនៅដ្ឋាន មុនពេលលោក អ្នកចុះហត្ថលេខាលើឯកសារចុងក្រោយ លោក អ្នកត្រូវប្រាកដថាបញ្ហាទ្រព្យសម្បត្តិរបស់អ្នកនឹងមិនមានហានិភ័យ។
ការទិញផ្ទះតូចចង្អៀត
នៅពេលសម្រេចចិត្តទិញផ្ទះ អ្នកត្រូវសិក្សាសម្រាប់រយៈពេលវែងចំពោះមុខ និងត្រូវគិតពីតម្រូវការរបស់អ្នកក្នុងរយៈពេលច្រើនឆ្នាំខាងមុខនេះ។ ការទិញផ្ទះដែលតូចពេកត្រូវបានចងភ្ជាប់ជាកំហុសឆ្គងជាច្រើន ព្រោះតាមការយល់ឃើញថាសម្រាប់ក្រុមហ៊ុន Gen Xers និងអ្នកកំដរកូនក្មេងការទិញផ្ទះតូចពេកគឺជាកំហុសទី១។
ត្រូវពិនិត្យលើចិញ្ចើមផ្លូវនិងលំហមុខផ្ទះ
អ្នកសាងសង់ផ្ទះលក់មួយចំនួន មិនបានគិតពីផាសុខភាពដល់អ្នករស់នៅទេ ពួកគេគិតពីប្រាក់ចំណេញច្រើនជាង ហេតុនេះពួកគេសាងសង់ផ្លូវក្នុងបុរី ឬក្នុងតំបន់ផ្ទះល្វែងរបស់ពួកគេមានទំហំតូច និងចិញ្ចើមផ្លូវមុខផ្ទះតូច ដែលមិនអាចចតរថយន្តបាន។
លំនៅដ្ឋានបែបនេះ មិនសូវផ្តល់ផាសុខភាពដល់អ្នករស់នៅ និងសហគមន៍នោះទេ ហើយជារឿយៗជម្លោះអាចកើតមានឡើងផងដែរ ជាមួយអ្នកជិតខាង ឬអ្នកធ្វើដំណើរឆ្លងកាត់។
ប្រវែងលំនៅដ្ឋានសមស្រប
អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងជំនាញក្នុងវិស័យលំនៅដ្ឋានបានថ្លែងថា លំនៅ ដ្ឋានសមរម្យសម្រាប់រស់នៅ និងផ្តល់ផាសុខភាពក្នុងការរស់នៅ ជាលំនៅដ្ឋានដែលមានប្រវែងត្រឹម១២ម៉ែត្រ និងទំហំទទឹង៤,៥ម៉ែត្រ ឬធំជាងនេះអាស្រ័យលើប្រភេទផ្ទះ។ ប្រវែងលំនៅដ្ឋានបែបនេះ វាផ្តល់ឲ្យមានពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ប៉ុន្តែលំនៅដ្ឋានដែលមានប្រវែង១៦ម៉ែត្រ ឬវែងជាងនេះ ក៏មិនខុសដែរ តែវាជាលំនៅដ្ឋានសំរាប់ការធ្វើអាជីវកម្ម និងស្តុកទំនិញច្រើនជាង៕
ប្រភព : www.propertyarea.asia