Register Already an agent ? Login

ស្វែងយល់​ពី​អាស៊ាន​!​ ​ទី​ផ្សារ​អល​ចន​ទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​នៅតែ​មាន​ភាព​វិជ្ជមាន​

​ភ្នំពេញ​៖​ ​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​សឹង្ហ​បុរី​ ​នៅតែ​មាន​សញ្ញា​វិជ្ជមាន​ដោយ​សា​រកំណើ​ននៃ​ការ​វិនិយោគ​ ​និង​តម្រូវការ​លំនៅ​ដ្ឋាន​កើនឡើង​។​

យោង​តាម​គេហទំព័រ​សារព័ត៌មាន​ ​The​ ​Business​ ​Times​ ​បាន​ចុះផ្សាយ​ថា​ ​ទីផ្សារ​អ​ចន​ទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ ​នៅតែ​រក្សា​បាន​នូវ​កំ​ណើ​ការ​ល្អ​សម្រាប់​ឆ្នាំ២០១៩នេះ​តទៅ​ ​ដោយសារ​ទីផ្សារ​ពាណិជ្ជកម្ម​ ​និង​លំនៅ​ដ្ឋាន​ ​និង​ការ​ផ្គត់ផ្គង់​បន្ត​កើនឡើង​ខ្ពស់​។​

​សារព័ត៌មាន​ដដែល​នេះ​បាន​ចុះផ្សាយ​ទៀត​ថា​ ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​សឹង្ហ​បុរី​ ​និង​ការជួល​អគារ​នឹង​បន្ត​កើនឡើង​ ​ហើយ​រំពឹង​ថា​តម្លៃ​ទីផ្សារ​ភាគហ៊ុន​ ​នឹង​បង្រួប​គម្លាត​ ​ដើម្បី​ជាមួយ​មូលដ្ឋាន​គ្រឹះ​អចលនទ្រព្យ​ ​ដែល​កំពុង​មាន​សុខភាព​ល្អ​ ​ជា​ពិ​សេ​សម្រាប់​អ្នក​អភិវឌ្ឍន៍​។​

​សារព័ត៌មាន​បាន​ព្យាករណ៍​ថា​ ​តម្លៃ​លំនៅ​ដ្ឋាន​នៅ​ប្រទេស​ដែន​កោះ​នេះ​ ​នឹង​បន្ត​កើនឡើង៥ភាគរយ​បន្ថែម​ទៀត​ ​ដោយសារ​ការ​វិលត្រឡប់​នៃ​ការ​កើនឡើង​និន្ន​នា​ការ​ចំពោះ​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវការ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។​ ​ជាមួយគ្នា​នោះ​ការជួល​អគារ​ការិយាល័យ​ ​ក៏​នឹង​កើនឡើង​តួលេខ​ទ្វេដង​ ​នៅក្នុង​ឆ្នាំ២០១៩នេះ​។​

ប្រទេស​សឹង្ហ​បុរី​ ​គឺជា​ប្រទេស​មួយ​ដែល​មាន​ទីផ្សារ​អចលនទ្រព្យ​ល្អ​បំផុត​ ​ក្នុង​តំបន់​អាស៊ី​ ​ដែល​ធ្វើឲ្យ​កំណើន​ ​GDP​ ​កើនឡើង​ ​អត្រា​អ្នក​អត់​ការងារ​ធ្វើមាន​កម្រិតទាប​ ​និង​ ​ស្ថេរិ​ភាព​សេដ្ឋកិច្ច​សង្គម​ ​។​ ​

​ជាមួយគ្នា​នោះ​ ​អ្នកវិភាគ​សេដ្ឋកិច្ច​សេដ្ឋកិច្ច​បាន​លើកឡើង​ថា​ ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​មួយ​នេះ​ ​នឹង​នៅតែ​រក្សា​នូវ​ក​ំណើន​ល្អ​ប្រសើរ​ ​សម្រាប់​រយៈពេល​មួយ​ទសវត្សរ៍​ទៅមុខ​ទៀត​៕

ប្រភព : www.propertyarea.asia