ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេះស៊ី គ្រោងនឹងដាក់ឪ្យដំណើការជាផ្លូវការនូវផ្លូវរថភ្លើងរត់ចូលព្រលានយន្តហោះ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ ខណៈការស្ថាបនាត្រូវបានជិតបញ្ចប់ទាំងស្រុង។
លោក Kemenhub រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសឥណ្ឌូនេស៊ីបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងផ្លូវរថភ្លើងចូលក្នុងព្រលានយន្តហោះអន្តរជាតិ Soemarmo ស្ថិតនៅក្នុងកណ្តាលទីក្រុងJava នឹងបញ្ចប់ទាំងស្រុងនៅក្នុងពាក់កណ្តាលឆ្នាំ២០១៩ នេះ។
លោកបន្តថា “គម្រោងនេះស្ទើរតែបញ្ចប់ការសាងសង់ទាំងស្រុងហើយ គ្រាន់តែនៅ មានការងារសាងសង់ខ្លះ មិនទាន់ត្រូវបានបញ្ចប់”។
គម្រោងAdi Soemarmo Airport Railroad មានប្រវែងប្រមាណ១៣គីឡូម៉ែតរួមជាមួយនឹងងវត្តមានផ្លូវរួម ជាមួយខ្សែរថភ្លើងប្រមាណ៣គីឡូថែមទៀត ដែលមានប្រវែង ១០គីឡូម៉ែត្រ។ គំរោងនេះបានចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០១៧ តែយ៉ាងណាក៏ទំហំទឺកប្រាក់នៃការសាងសង់នេះ មិនត្រូវបានគេបង្ហាញនោះទេ។
បើបូកបញ្ចូលគម្រោងផ្លូវ Adi Soemarmo International Airport Railway រត់ចូលព្រលានយន្តហោះអន្តរជាតិនេះ គឺមានន័យថាចំនួនខ្សែរថភ្លើងតភ្ជាប់ជាមួយព្រលានយន្តហោះគឺកើនឡើងចំនួន៥ខ្សែហើយ បន្ទាប់ពីព្រះលានយន្តហោះ Kualanamu International Airport Train និង Soekarno Hatta International Airport Train និង Palembang LRT Train iព្រមទាំង Minangkabau International Airport Train៕
ប្រភព : www.propertyarea.asia