Register Already an agent ? Login

ស្វែងយលពីអាស៊ាន! ចិនបន្តពង្រីកឥទ្ឋិពលនៅក្នុងប្រទេសថៃតាមករយៈការ វិនិយោគអចលនទ្រព្យ

ប្រទេសថៃ៖ គេហទំព័ត៌ដ៏ល្បីរបស់ចិនJuwai.com ចេញផ្សាយកាលពីពេលថ្មីៗនេះ ថា ក្នុងឆ្នាំ ២០១៨កន្លងមនេះ ប្រទេសថៃត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលជាទិសដៅនៃការទិញអចលនព្រទ្យ នៅទូទាំងពិភពលោករបស់ជាជនជាតិចិន។

គេហទំព័រនេះបានរាយការណ៍ថា ការសាកសួរពីការទិញអចលនទ្រព្យរបស់ជនជាតិចិន នៅក្នុងប្រទេសថៃស្ថិតនៅក្នុងលំដាប់កំពូល ក្នុងតារាងទិន្ន័យរបស់គេហទំព័របន្ទាប់ពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។

អគ្គនាយកគេហទំព័រ Juwai.com លោកCarrie Law បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក មិនដែលឃើញជនជាតិចិនសាកសួរ ពីការទិញលំនៅដ្ឋាននៅក្នុងប្រទេសថៃច្រើនសន្ទឹកសន្ទាប់បែបនេះពីមុនមកនោះទេ។ នេះឆ្លុះបញ្ចាំងថា ប្រទេសថៃបានផ្តល់នូវការអភិវឌ្ឍយ៉ាងល្អ ជាមួយនឹងគុណភាពជីវិត និងការវិនិយោគ។

ជាមួយគ្នានេះដែរលោកថា អាជ្ញាធរថៃក៏បានអំពាវនាវដល់ជនជាតិចិន ដែលជាអ្នកស្វែងរកទិញអចលនទ្រព្យផងដែរ ពាក់ព័ន្ធនឹងការព្រួយបារម្ភពីបរិយាកាសមិនល្អនៅលើអាកាសកាលពីកន្លងទៅនេះ ខណៈដែលតំលៃការវិនិយោគមានតម្លៃទាប និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមានការកើនឡើងខ្ពស់។

លោកបន្តថា កាលពីឆ្នាំ២០១៨កន្លងមកនេះ ជនជាតិចិនស្វែងរកទិញលំនៅដ្ឋានច្រើននៅក្នុងទីក្រុងធំៗជាច្រើន ដោយក្នុងទីក្រុងបាងកកមានចំនួនច្រើនជាងគេ បន្ទាប់មកទីក្រុង ឈាងម៉ៃ ប៉ាតាយ៉ា ភូកេត និងកោះ សាមុយ ។ ជនជាតិចិនដីគោក និងហុងកុងបានទិញលំនៅដ្ឋានច្រើនជាងគេ ក្នុងចំណោមជនជាតិជាបរទេសកាលពីឆ្នាំ២០១៨ គ្រាន់តែជនជាតិចិន ទិញអាផាតមិនថ្មីនៅក្នុងទីក្រុងបាងកកមានចំនួន១៥០០យូនីត។

ជនជាតិចិនបោះទុនវិយោគ ទិញលំនៅដ្ឋាននៅក្នុងប្រទេសថៃមានចំនួន២.៣ ពាន់លានដុល្លារសម្រាប់ចិនដីគោក និង១៦.២ពាន់លានដុល្លារពីចិនហុងកុង៕

ប្រភព : www.propertyarea.asia