Register Already an agent ? Login

​ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរប្រកាសបង្កើនជើងហោះហើរ ទៅប្រទេសចិន

​ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបានអះអាងថា ក្រុមហ៊ុននេះនឹងពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈការបង្កើនជើងហោះហើរទៅកាន់ប្រទេសចិន សំរាប់ទីផ្សារចំបងរបស់ខ្លួន។

អគ្គនាយយករងក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air លោកលឹម កៅ បានអោយដឹងកាលពីព្រឹកថ្ងៃទី៣០ មករាកន្លងមកថា ដើម្បីសម្រួលការធ្វើដំណើរកម្សាន្ត ទៅមករបស់ភ្ញៀវទេសចរណ៍ចិន ក្រុមហ៊ុនCambodia Angkor Air កំពុងរបៀបចំការហោះហើទៅកាន់ខេតផ្សេងៗទៀតរបស់ប្រទេសចិន ព្រមទាំងបង្កើនការហោះហើត្រង់ទៅមកអោយបានកាន់តែច្រើនបន្ថែមទៀត។

លោកបន្តថា “ក្នុងឆ្នាំ២០១៨កន្លងទៅថ្មីនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទួលភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណ១០លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួនច្រើនជាងគេ”។ លោកបន្តថា “ការកើនឡើងចំនួនភ្ញៀវទេសចរណ៍បរទេសមកកាន់កម្ពុជា ធ្វើអោយកម្ពុជាអង្គរអ៊ែទទួលបានចំណូលកាន់តែច្រើនផងដែរ”។

ការហោះហើរត្រង់របស់កម្ពុជាអង្គរអ៊ែទៅកាន់ប្រទេសចិន បច្ចុប្បន្នមានការហោះពីភ្នំពេញទៅ គ័ងចូវ ភ្នំពេញទៅសៀងហៃ សៀមរាបទៅប៉េកាំង និងក្រៅពីនោះក៏មានការហោះហើរ ហើយដែលត្រូវបានជួលផ្តាច់ពីបណ្តាភ្នាក់ងារទេសសចរណ៍នៅតាម បណ្តាខេត្តរបស់ប្រទេសចិន។ ក្រុមហ៊ុននេះក៏មានការហោះទៅកាន់ខេត្តស៊ីនចិន ណាននីង និងបណ្តាទីក្រុងនិងខេត្តផ្សេងៗទៀត។

ក្រមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែ ​ត្រូវបានប្រសិទ្ធិនាមដោយក្រសួងទេស​ចរណ៍ថា ជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតនៅកម្ពុជា សំរាប់ឆ្នាំ២០១២ ២០១៤ និងឆ្នាំ ២០១៨។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបម្រើសេវាកម្មហោះហើយប្រចាំប្រទេសកម្ពុជា ក៏ដូចជាគោលដៅយុទ្ធសាស្រ្ត នៅក្នុងប្រទេសវៀតណាម និងចិន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៨កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចំនួន៦,២លាននាក់ ក្នុងនោះភ្ញៀវទេសចរណ៍ចិនមានចំនួន១,៩លាននាក់ ហើយតាមការព្យា​ករណ៍កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ចិន៥លាននាក់នៅឆ្នាំ២០២៣ និង៩លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ៕

ប្រភព : www.propertyarea.asia