Register Already an agent ? Login

ហេតុអ្វី​បានជា​តម្លៃ​អចលនទ្រព្យ​ប្រកាស​កំណត់​ជា​ប្រាក់​ដុល្លារ​ជាង​ប្រាក់រៀល ?

ភ្នំពេញ៖ ការ​ពន្ធ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ននេះ គេ​សង្កេតឃើញថា ម្ចាស់​អចល​ទ្រព្យ​មួយចំនួន​ហាក់​នៅមាន​ភាពស្រពិចស្រពិល​នៅឡើយ ដោយ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ខ្លួន​ត្រូវ​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ ទៅលើ​អចលនទ្រព្យ​របស់ខ្លួន​ឬ​អត់ ?។បើទោះបីជា​ខ្លឹមសារ​នៃ​ច្បាប់​ពន្ធ​អចលនទ្រព្យ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រួចទៅហើយ​នោះ ។

ជាមួយគ្នានេះ អ្វីដែល​រឹតតែ​ជា​ចម្ងល់​របស់​ពួកគាត់​បន្ថែមទៀត​នោះ គឺ​នៅពេលដែល​ការប្រកាស​ពី​តម្លៃ​អចលនទ្រព្យ ត្រូវបាន​កំណត់​ជា​ប្រាក់​ដុល្លារ។ ដោយឡែក​ការប្រកាស​បង់​ព​ន្ឌ​បែរជា​កំណត់​ជា​ប្រាក់រៀល​ទៅវិញ។

លោក គិត ចាន់​ថង អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​សូ​តា ប្រឺ​ហ្វេ​សិ​នណល ឯ.ក និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​គណនេយ្យ និង​ពន្ធដារ បាន​ពន្យល់ថា ជាការ​ពិតណាស់ ជា​មូលដ្ឋាន នៃ​ការវាយតម្លៃ​ពី​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា ភាគច្រើន​តែង​ត្រូវបាន​គេ​គិត​ជា​ចំនួន​ប្រាក់​ដុល្លារ​នៅលើ​ទីផ្សារ​អចលនទ្រព្យ មិនសូវ​គិត​ជា​ប្រាក់​រៀលនោះទេ ព្រោះ​បើ​គិត​ជា​ប្រាក់រៀល​គឺមាន​ចំនួន​ច្រើន។

លោក​បន្តថា តាំងពី​ឆ្នាំ២០១១មកម្ល៉េះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​ប្រកា​សលេខ៣៧១ស្ដីពី តម្លៃ គិត​ពន្ធ​លើ​អចលនទ្រព្យ​ទូទាំងប្រទេស​រួចហើយ ដែលមាន​ភ្ជាប់​ឧបសម្ព័ន្ធ​ចំនួន២៤ ស្ដីពី​ការបែងចែក​ភូមិសាស្ដ្រ និង​តម្លៃ​អចលនទ្រព្យ សម្រាប់​ជា​មូលដ្ឋាន​គិត​ពន្ធ​លើ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ដ​ទាំង២៣ (គ្រា​ខេត្ត​ត្បូងឃ្មុំ​នៅ​ជា​ចំណុះ​ស្រុក​របស់​ខេត្តកំពង់ចាម​នៅឡើយ)។

លោក​បន្តថា ការបង់ប្រាក់​ពន្ធ​ត្រូវ​គិត​ជា​ប្រាក់រៀល ដើម្បី​សម្រួល​ក្នុងការ​គណនា​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​ឆ្នាំ ដោយ​អត្រា​ប្ដូរប្រាក់​សម្រាប់​គោលដៅ នៃ​ពន្ធ​លើ​អចលនទ្រព្យ ត្រូវ​កំណត់​ថេរ​តាម​អត្រា​សមមូល១ដុល្លារ​អាមេរិក ស្មើនឹង៤០០០រៀល។

ពាក់​ព័​ន្ឋ​នឹង​មូលដ្ឋាន​នៃ​ការវាស់ស្ទង់ មូលដ្ឋាន​គិត​ព​ន្ឋ​លើ​វិស័យ​អចលនទ្រព្យ លោក​លោក គិត ចាន់​ថង​បាន​ឲ្យ​ដឹងថា តើ​មូលដ្ឋាន​នៃ​ការ​កំណត់ថា​ជាប់​ការបង់ពន្ធ ឬ​មិន​ជាប់​ការបង់ពន្ធ មាន​អ្វី​ដែលជា​ឧបករណ៍​វាស់​ស្ទង់? ចំណោទ​មួយ​នេះ ត្រូវបាន​អ្នកជំនាញ​លើកឡើង​យ៉ាងខ្លី​ថា ឧបករណ៍​នៃ​ការវាស់ស្ទង់​ពី​កម្រិត និង​ទំហំ​ដែល​ជាប់​កាត​ព្វ​បង់ពន្ធ បច្ចុប្បន្ននេះ​ហាក់​មិនជា​ឧបសគ្គ​នោះទេ ដោយ​ពលរដ្ឋ​គ្រប់គ្នា​សុទ្ធតែ​អាច​ស្វែង​យល់ដឹង​អោយ​ស៊ីជម្រៅ និង​ច្បាស់​ប្រាកដ​បាន​ដោយ​ខ្លួន តាមរយៈ​ការចូល​មើល​ក្នុង​គេហទំព័រ​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ www.tax.gov.kh ៕

ប្រភព : www.propertyarea.asia