ភ្នំពេញ៖ ស្របពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឲ្យអ្នករកស៊ី និងក្រុមហ៊ុនអលចនទ្រព្យបានកើតឡើងកាន់តែជាច្រើន តែមានក្រុមហ៊ុននិងអ្នករកស៊ីខ្លះទទួលបានជោគជ័យ និងមានបានដោយសារអចលនទ្រព្យ និងមួយចំនួនទៀតមិនជោគជោគដោយសារតែ គ្មានភាពស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួន។
ជាមួយគ្នានេះអ្នកជំនាញវិស័យអចលនទ្រព្យ នៅតែជំរុញឲ្យអ្នកគ្រប់អាជីវកម្មជំនួញ និងអ្នកកំពុងរកស៊ីក្នុងវិស័យចលនទ្រព្យមានភាពស្មោះត្រង់ ដើម្បីឲ្យមានភាពជោគជ័័យ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឪ្យដឹង “តាមពិតទៅ មិនថាអ្នកដែលរកស៊ី ក្នុងវិស័យអចលនទ្រព្យនោះទេ មនុស្សទាំងអស់ត្រូវមានភាពស្មោះត្រង់គ្នានឹងគ្នា ព្រោះកាលណាយើងមានភាពស្មោះត្រង់ យើងនឹងរកស៊ីបានយូអង្វែង”។លោកបន្តថា “បើយើងគ្មានភាពស្មោះត្រង់ទេ យើងធ្វើមួយជីវិតទៀតក៏គ្មានជោគជ័យ ហើយមិនយូអង្វែងថែមទៀត”។
លោកបន្តថា កាលណាយើងមិនស្មោះត្រង់ ជាមួយអតិថិជនរបស់យើង បោកគេបានតែម្តងទេ យូៗទៅគេគង់តែដឹងទេ ព្រោះវាលាក់មិនជិតទេ ចឹងហើយត្រូវតែមានភាពស្មោះត្រង់ជានិច្ច ដើម្បីឪ្យការងារយើងមានភាពយូអង្វែង។
ជាមួយគ្នានេះលោកឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា បានឲ្យដឹងដែរថា“កុំថាឡើយអ្នករកស៊ីក្នុងវិស័យអលចនទ្រព្យ អ្នកសារព័ត៌មានហ្នឹងក៏ត្រូវមានភាពស្មោះត្រង់ដែរ ព្រោះដើម្បីអនាគតខ្លួនឯង អតិថិជន និងប្រទេសជាតិយើងទាំងមូល”។
លោកបន្តថា “បើសិនពួកគាត់ចេះតែណែនាំ អោយតែបានកម្រៃជើងសារ១ដង ជា២ដង ពួកគាត់នឹងខូចកេរ្តិ៍ឈ្មោះខ្លួនឯង ហើយគ្មាននណារកគាត់ទៀតទេ”។
លោកបន្តថា “វិស័យអនលទ្រព្យនេះ ជាទូទៅវាល្អមែនទែន បើយើងណែនាំអ្នកវិនិយោគត្រឹមត្រូវ នឹងធ្វើឲ្យមានការអភិវឌ្ឍន៍ប្រទេសរបស់យើង ព្រោះគេវិនិយោគត្រូវបើយើងណែនាំខុស គេមិនមកវិនិយោគ និងខ្លាចរអាហើយ នោះបណ្តាលប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងធ្វើឲ្យ ជីវភាពរបស់ពលរដ្ឋនៅកន្លែងនោះ នឹងបាត់បង់ដោយសារតែយើង”។
លោកបានស្នើរឪ្យអ្នករកស៊ីក្នុងវិស័យអនលទ្រព្យនេះ មានភាបស្មោះត្រង់ ប្រកាន់ភ្ជាប់នៅវិជ្ជាជីវៈ ដើម្បីកិត្តិយសកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងអនាគតនៃមុខរបររបស់យើង បើយើងណែនាំគេត្រឹមត្រូវ ទទួលបានកម្មសិទ្ធិច្បាស់លាស់ ចំទីតាំងល្អ អតិថិជនរបស់យើងនឹងចំណេញ យើងក៏ចំណេញដែរហើយ៕
ប្រភព : www.propertyarea.asia