Register Already an agent ? Login

ដំណឹង​ល្អ! គ្រឿងចក្រ​តម្លៃ ១០០លាន​ដុល្លារ​សម្រាប់​សាងសង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​បាន​មកដល់​កម្ពុជា

ភ្នំពេញ៖ ឧបករណ៍​គ្រឿងចក្រ​សុទ្ធតែថ្មីៗ មាន​ទាំង​រថយន្ត​ជាច្រើន​គ្រឿង​ដែលមាន​តម្លៃ ១០០លាន​ដុល្លារ​សម្រាប់​សាងសង់​ផ្លូវ​ហៃ​វ៉េ​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​គេ​ដឹក​មកដល់​កម្ពុជា​សម្រាប់​បើក​ការដ្ឋាន​សាងសង់​នាពេល​ខាងមុខនេះ។

លោក​ឧកញ៉ា​ម៉ុង ឬ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ទី​គ្រប់​បាន​សរសេរ​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី២៥ ខែមករា​ឆ្នាំ ២០១៩នេះ “វេលា​ម៉ោង៨ព្រឹក​ថ្ងៃ​សុក្រ​ទី២៥ខែមករា​ឆ្នាំ២០១៩ ចុះទៅពិនិត្យ​និង​ជម្រុញ​ការងារ​ស្ថាបនា​ផ្លូវ​ហ៊ុន សែន​កែវផុស​ដោយ​ចាក់​ក្រាល​កៅស៊ូ DBST កំពុងតែ​ដើរ​មើលផ្លូវ​ងាកមើល​ទៅខាង​ឆ្វេង​ដៃ​ភ្ញាក់​ព្រើត ដោយសារតែ​ឃើញ​គ្រឿ​ង​ចក្រ​ឧបករណ៍​រថយន្ត​សុទ្ធតែថ្មីៗជាច្រើន​គ្រឿង សម្រាប់​យកមក​បំរើអោយ​ការងារ​សាងសង់​ផ្លូវ​ហៃ​វ៉េ​ល្បឿន​លឿន ភ្នំពេញ​ខេត្ត​ព្រះសីហនុ​ហើយ។

លោក​បន្តថា “តាមមើលទៅ មិនយូ​ទេ​យើងទាំងអស់គ្នា​និង​បានធ្វើ​ដំណើរ ប្រកបដោយ​សុវត្ថិភាព​រយៈពេល៩០នាទី​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​ហើយ សូម​ចូលរួម​អបអរសាទរ​សមត្ថ​ផល​ដ៏​ថ្មីស្រឡាង​នេះ ដែល​កើតចេញ​មកពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែលជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម​របស់​យើងទាំងអស់គ្នា។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ឪ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ការសាងសង់​ផ្លុ​វ​ល្បឿន​លឿន​ភ្នំពេញ-ព្រ​សីហនុ​នឹង​ចាប់ផ្តើម​បើក​រដ្ឋា​ន​សាងសង់​នៅក្នុង​ខែកុម្ភៈ ឬ​ដើមខែ​មីនា ឆ្នាំ ២០១៩ ខាងមុខ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ផ្លូវ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ នៅ​ខែ​មក​រា ឆ្នាំ ២០១៨ កន្លង​ម​កនេះ។

លោក​រដ្ឋមន្ត្រី​បន្តថា គ្រឿងចក្រ​តម្លៃ​ប្រហែល ១០០ លាន​ដុល្លារ​អាមេរិក នឹង​មកដល់​ខែមករា ជាមួយនឹង​អ្នកបច្ចេកទេស​ជនជាតិ​ចិន​ចំនួន ២០០ នាក់។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា នៅក្នុង​បំពេញ​ទស្ស​កិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​ចិន​កាលពីពេល​ថ្មី​នេះ បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Comrporation CRBC) ដែល​ទទួលបន្ទុក​ផ្លូវ​ល្បឿន​លឿន ព​ន្លឿ​ន​ការបើក​ការដ្ឋាន​សាងសង់​ឲ្យ​បាន​ឆាប់ នូវ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ ខេត្ត​ព្រះសីហនុ នេះ ខណៈ​រដ្ឋាភិបាល​បានធ្វើការ​ដោះស្រាយ​ផលប៉ះពាល់​រួចរាល់​មកហើយ​នោះ៕

ប្រភព : www.propertyarea.asia