ភ្នំពេញ៖ កម្ពុជា និងចិន បានចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាចំនួន៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។
ឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់គ្នាចំនួន៨ រួមមាន៖
ទី១/ លិខិតប្តូរសារស្តីពីគម្រោងកែលំអរផ្លូវជនបទជំហានទី។
ទី២/ លិខិតប្តូរសារស្តីពីគម្រោងផ្គត់ផ្គត់ទឹកជនបទជំហានទី។
ទី៣/ លិខិតប្តូរសារស្តីពីគម្រោងការងារវិស្វកម្មសម្រាប់គាំទ្រដល់គម្រោងផ្លូវល្បឿនលឿនភ្នំពេញខេត្តព្រះសីហនុ ។
ឯកសារទាំងបីនេះចុះហត្ថលេខារវាង លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយលោក វ៉ាង ស៊ាវថាវ ប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ។
ទី៤/ លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងអគារអង្គរក្សនៃទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខារវាងលោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ជុង សាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ទី៥/ លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគម្រោងលើកកម្រិតផ្លូវ ជាតិលេខ៧ ដែលរងការខូចខាតដោយទឹកជំនន់ចុះហត្ថលេខារវាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក ជុង សាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ទី៦/ លិខិតបញ្ជាក់ការប្រគល់ទទួលស្តីពីគំរោងជួសជុលប្រាសាទតាកែវចុះហត្ថលេខារវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ជុង សាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
ទី៧/ កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ គម្រោងអភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារ ចុះហត្ថលេខារវាងលោក វង្សី វិស្សុត ជាមួយលោក ហ៊ូ ស៊ាវលាន ប្រធានធនាគារនីហរ័ណអាហរ័ណចិន។
ទី៨/ កិច្ចព្រមព្រៀងស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគក្រោមយុទ្ធសាស្ត្រចតុកោណ និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត និងផ្លូវចុះហត្ថលេខា រវាងលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវ ឌ្ឍន៍កម្ពុជា ជាមួយលោក យី ហួយម៉ាន ប្រធានធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន៕
ប្រភព : www.propertyarea.asia