ភ្នំពេញ៖ មានកត្តាសំខាន់ៗជាច្រើនបាន និងកំពុងធ្វើឱ្យតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រាប់ចាប់ពីតំបន់ច្បារអំពៅ រហូតដល់ស្រុកលើកដែក នៃទឹកដីខេត្តកណ្តាល នឹងមានការផ្លាស់ប្ដូរនិងរីកចម្រើនយ៉ាងខ្លាំង នៅក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ នេះបើតាមការព្យាករណ៍របស់អ្នកជំនាញវិស័យអចលនទ្រព្យ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ មករាកន្លងមកថា នៅត្រឹមរយៈពេល៥ឆ្នាំទៀត តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ នឹងមានភាពកាន់តែល្អប្រសើរមិនចាញ់តំបន់ឯទៀត ដែលស្ថិតនៅជាប់ជាយក្រុងរាជធានីភ្នំពេញនោះឡើយ ខណៈបច្ចុប្បន្នកំពុងមានសក្ដានុពល និងភាពទាក់ទាញច្រើន ដែលផ្តល់ឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគស្វែងរកភាគចំណេញ។
លោកឧកញ៉ាបន្តថា “យើងឃើញស្រាប់ហើយសព្វថ្ងៃនេះ ចំពោះតំបន់ដែលស្ថិតនៅជាប់ផ្លូវជាតិ១ គឺកំពុងតែមានសក្តានុពលខ្លាំង និងរីកចម្រើនយ៉ាងលឿន”។
ប្រភព : www.propertyarea.asia