ភ្នំពេញ៖ ពន្ធលើអចលនទ្រព្យ tax on real property មានអានុភាពទាំងផ្នែកសេដ្ឋកិច្ច និងរដ្ឋបាល។ ពន្ធនេះគឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ របស់រដ្ឋបាលមូលដ្ឋាន និងមានឥទ្ធិពលយ៉ាងខ្លាំងដល់ការប្រើប្រាស់ដីធ្លី។
ពន្ធលើអចលនទ្រព្យ tax on real property គឺជាពន្ធផ្ទាល់ direct tax អនុវត្ដលើអចលនទ្រព្យ។ ពន្ធលើអចលនទ្រព្យនេះ tax on real property គឺជាប្រភេទពន្ធផ្ទាល់ ដែលប្រមូលលើ អចលនទ្រព្យ ដូចជា ដី ផ្ទះ អគារ និង សំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ។
ពន្ធ នេះត្រូវបានចាត់ទុកថាជាពន្ធផ្ទាល់ ពីព្រោះកម្មសិទ្ធិករនៃអចលនទ្រព្យ ជាអ្នកមានកាតព្វកិច្ច ត្រូវបង់ពន្ធលើទ្រព្យសម្បត្ដិរបស់ខ្លួន ដោយមិនមានឆ្លងកាត់ប្រតិបត្ដិការនៃការប្រើប្រាស់ទំនិញ ឬសេវាកម្មអ្វីឡើយ។
ពន្ធលើអចលនទ្រព្យ tax on real property ត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១០។ យោងតាមមាត្រា១៦នៃច្បាប់នេះបទបញ្ញត្ដិស្ដីពីវិធាន និងនីតិវិធីសារពើពន្ធ ដែលមានចែងនៅក្នុងជំពូកទី៥ នៃច្បាប់ស្ដីពី សារពើពន្ធ law on taxation (LOT) ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ និងច្បាប់វិសោធនកម្មនៃច្បាប់ ស្ដីពី សារពើពន្ធ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០០៣ និងបទបញ្ញត្ដិ ស្ដីពីពន្ធដារដែលពាក់ព័ន្ធ ត្រូវយកមកអនុវត្ដចំពោះពន្ធលើអចលនទ្រព្យនេះ លើកលែងតែ មានការកំណត់ផ្សេង ដែលមានចែងក្នុងបទបញ្ញត្ដិនៃជំពូកនេះ។
បន្ថែមពីលើនេះ ដើម្បីសម្រេចបានការប្រមូលពន្ធ លើអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតលិខិតបទដ្ឋានគតិយុត្ដមួយ ចំនួនទៀតផងដែរ៕
ប្រភព : www.propertyarea.asia