ភ្នំពេញ: មន្រ្តីជំនាញក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះការសិក្សា និងការជ្រើសរើសក្រុមហ៊ុនសាងសង់ពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ។
អ្នកនាំពាក្យក្រសួងសាធារណៈការ លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៧ មករាកន្លងមកថា ការសិក្សាសាងសង់និងពង្រីកផ្លូវជាតិលេខ២បានបញ្ចប់ហើយ ហើយការជ្រើសរើសក្រុមហ៊ុនសាងសង់ផ្លូវនេះក៏បានបញ្ចប់ដែរនៅសល់តែនិតិវិធីការងារមួយចំនួនប៉ុណ្ណោះ ដែលយើងរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។លោកបន្តថា ទោះជាយ៉ាងណាយើងមិនទាន់កំណត់ពេលវេលា ដើម្បីបើកការដ្ឋានសាងសង់នៅពេលណានៅឡើយទេ។
លោកបន្តថា “ខ្ញុំមិនអាចបញ្ជាក់បានថាផ្លួវនេះ នឹងបើកការដ្ឋានសាងសង់បាននៅពេលណេទេ ប៉ុន្តែអ្វីៗទំនងជាមិនយូរពេកទេ”។