ប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា វិស័យអចលនទ្រព្យបាននឹងកំពុងរីកដុះដាលក្នុងទីក្រុងភ្នំពេញគួរអោយកត់សម្គាល់ ដែលស្របទៅនឹងស្ថានភាពសេដ្ឋកិច្ចរីកចម្រើនក្នុងប្រទេសក៏ដូចជាក្នុងតំបន់ ។ ជាក់ស្តែងតាមទិន្ន័យបង្ហាញថា មានអាគារខ្ពស់ៗចាប់ពី ១០០ ម៉ែត្រឡើងចំនួន ១៣ អគារបាននឹងកំពុងស្ថិតនៅក្នុងការសាងសង់ ដើម្បីបង្អួតទីក្រុងភ្នំពេញ ក៏ដូជា ទាក់ទាញក្រសែភ្នែកអ្នកវិនិយោគិនបរទេសអោយក្រឡេងមើលប្រទេសកម្ពុជានាពេលអនាគត។ តាមគម្រោង អគារទាំង ១៣ នេះ នឹងបញ្ចប់ក្រោយឆ្នាំ ២០៣០ តែយ៉ាងក្តីអគារមួយចំនួនត្រូវបានផ្អាកការសាងសង់ និង មួយចំនួនទៀត បោះបង់ការសាង់សង់។
អគារ Thai Boon Roong Trade Center គឺជាអគារខ្ពស់ជាងគេ លំដាក់លេខ ១ ដែលនឹងសាងសង់នៅក្នុងទឹកដីខណ្ឌចំការមន ។
![](http://s5.kh1.co/a7/a71f35e1d8b86b21083326b111becb04351e2abf.jpg)
អគារ Olympia City Tower ស្ថិតនៅក្នុងសាងសង់ក្នុងទឹកដីខណ្ឌ ៧មករា ។
![](http://s5.kh1.co/de/dee271bf8f739efc3324a10a8dffcb11fcca137d.jpg)
អគារ Gold Tower 42 ស្ថិននៅក្នុងស្រពិចស្រពិល ស្ថិតនៅក្នុងទឹកដីខណ្ឌចំការមន។
![](http://s6.kh1.co/5a/5ae90b8fb1d36374f4e348ce74a9320112e8925b.jpg)
អគារ The Bridge កំពុងសាងសង់ក្នុងទឹកដីខណ្ឌចំការមក។
![](http://s5.kh1.co/7f/7fefb8d49fa17223cc5d067b13390c0bcabc7e3b.jpg)
អគារ Times Center ត្រូវបានគេបោះបង់ចោលការសង់ដែលអគារមួយនេះស្ថិតនៅក្នុង ខណ្ឌ ៧ មករា ។
![](http://s6.kh1.co/e1/e1fea483f4cc68c71144b25290fa138c0680f7a5.jpg)
អគារ Diamond Twin Tower កំពុងសាងសង់ស្ថិតនៅក្នុងតំបន់កោះពេជ្យ ។
![](http://s5.kh1.co/d1/d1475e51c499c38d917a13d482d59004180fd503.png)
អគារ D.I. Riviera Tower A, B កំពុងសាងសង់ស្ថិតនៅក្នុងតំបន់កោះពេជ្យ។
![](http://s6.kh1.co/84/84d713d649c7745af3feb49fc5ac8c17f50a98c9.jpg)
អគារ Sky Villas កំពុងសាងសង់ស្ថិតនៅក្នុងខណ្ឌ ៧មករា។
![](http://s6.kh1.co/bc/bc7349fb2ef5747bd8414d00469f42dc0ffcb410.jpg)
អគារ Casa Meridian កំពុងសាងសង់ស្ថតិនៅក្នុងតំបន់កោះពេជ្យ។
![](http://s5.kh1.co/1b/1b6ced1e4a6495f849c6cc2cdefe4ca36794d80f.jpg)
អគារ Bali Scenery (North Tower) កំពុងសាងសង់ស្ថិតនៅក្នុងខណ្ឌចំការមន។
![](http://s4.kh1.co/63/6326a79be257fef6d424363b0d82d874dae3bc1c.jpg)
អគារ Platinum Bay ស្ថិតនៅក្នុងខណ្ឌចំការមន និង អគារ Thai Bonroong Trade Building កំពុងសាងសាង ស្ថិតនៅក្នុងខណ្ឌចំការមន។
![](http://s4.kh1.co/cf/cffb498e83f2dceb12744f934acc1b3f331e99bd.jpg)
សម្រាប់បច្ចុប្បន្នមានអគារខ្ពស់ៗចំនួនតែ ៥ ប៉ុណ្ណោះដែលសាងសងរួចហើយដាក់អោយដំណើរការធ្វើអាជីកម្ម គឺ អគារ Vattanac Capital Tower ស្ថិតនៅក្នុងខណ្ឌដូនពេញ ដាក់អោយដំណើរការ ឆ្នាំ ២០០៤ មានកំពស់ ១៨៨ ម៉ែត្រ និង ៣៨ ជាន់ ។ អគារ OCIC Tower (Canadia Bank) ស្ថិតនៅក្នុងខណ្ឌដូចពេញ កំពស់ ១១៨ ម៉ែត្រ និង ៣២ ជាន់ ដាក់អោយដំណើរការ កាលពីឆ្នាំ ២០១០។ អគារ De Castle Royal ស្ថិតនៅក្នុងខណ្ឌចំការមន មានកំពស់ ១១៧ ម៉ែត្រ និង ៣៣ ជាន់ ដាក់អោយដំណើរការកាលពីឆ្នាំ ២០១៣ ។ អគារ Rose Garden Condo Building A, B, C, D ស្ថិតនៅក្នុងខណ្ឌចំការមកដាក់អោយដំណើរ ក្នុងឆ្នំា ២០១៣ និង អគារ Bali Scenery (South Tower) ស្ថិតនៅក្នុងខណ្ឌចំការមន ដាក់អោយដំណើរការក្នុងឆ្នាំ ២០១៥៕
![](http://s5.kh1.co/a5/a582b662e2f6a309b4be8904aaee6a8d417af3cf.jpg)
![](http://s4.kh1.co/6c/6cdf320b8a21ef32a9b5e12f41ea1aee6989c01d.jpg)
![](http://s4.kh1.co/04/04e9f3e80fd33f753a4d004dd8dd4cff7f5f5df1.jpg)
![](http://s4.kh1.co/33/33fe8bff1f146b12ebe73c5ce43116cc39d82d59.jpg)
ប្រភព : Property area