Register Already an agent ? Login

កម្ពុជា-ហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីហ្វីលីពីន នឹងបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់ និងរឹងមាំបន្ថែមទៀត។

តាមការនឹងបន្តជំរុញទំនាក់ទំនងនេះ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក Ferdinand R. Marcos Jr. ប្រធានាធិបតីហ្វីលីពីន នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

ជំនួបទ្វេភាគីនេះបនៃថ្នាក់ដឹកនាំទាំងពីរ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រធានាធិបតី បាន​សម្តែង​នូវ​ការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា​ ដែលបាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ ​ហ្វីលីពីន។ 

សម្តេច​ធិបតី ​បាន​ថ្លែងអំណរគុណ​ ​ប្រធានាធិបតី ​យ៉ាងជ្រាលជ្រៅ​ ដែលបានផ្តល់នូវការស្វាគមន៍​ និង​បដិសណ្ឋារកិច្ចយ៉ាង​កក់ក្តៅ​ជូនចំពោះ សម្តេច​ និង​គណៈប្រតិភូ​ នាពេលនេះ។

នាឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។

ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅដល់កម្រិតខ្ពស់បន្ថែមទៀត ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាលើការលើកកម្ពស់​ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗជាច្រើន រួមមានជាអាទិ៍៖ វិស័យពាណិជ្ជកម្ម​ វិនិយោគ ធុរកិច្ច ការពារជាតិ និងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ​បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)