Register Already an agent ? Login

ខេត្តព្រះសីហនុ នឹងក្លាយជាបុត្រសម្ព័ន្ធជាមួយនឹងខេត្តល្បីឈ្មោះមួយក្នុងប្រទេសចិន?

ខេត្តព្រះសីហនុ៖ នៅក្នុងពេលថ្មីៗនេះក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា បានឱ្យដឹងថា ឆាប់ៗនេះខេត្តព្រះសីហនុនឹងចាប់ផ្តើមធ្វើអនុស្សរណៈយោគយល់គ្នាស្តីពី ទីក្រុងសម្ព័ន្ធ ដែលហៅថា Sister City។ 

ខេត្តព្រះសីហនុ ​និងខេត្តស៊ីឈាន់

កិច្ចសហប្រតិបត្តិនេះនឹងធ្វើឱ្យមានការសម្រេចគោលដៅនៃទេសចរចិនចំនួន ២លាននាក់នៅក្នុងឆ្នាំ ២០២០ ដែលអាចជួយពង្រឹងសេដ្ឋកិច្ចពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរ កម្ពុជា-ចិនបានផងដែរ។ ក្នុងនោះភាគីប្រទេសចិនបានកោតសរសើរ និងមានចំណាប់អារម្មណ៍ដ៏ក្រៃលែងចំពោះការអភិវឌ្ឍន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង សក្តានុពលទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត និងផ្នែកធនធានធម្មជាតិ ដែលប្រកបដោយភាពស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកពិភពលោកជាពិសេសប្រទេសចិនទាំងមូលតែម្តង។ 

ឆ្នេរសមុទ្រក្រុងព្រះសីហនុ

ដោយមើលឃើញពីសក្តានុពលទាំងប្រទេសកម្ពុជា និងខេត្តស៊ីឈាន់ដ៏ធំមួយរបស់ប្រទេសចិន បានជាភាគីខ្មែរ-ចិនមានគម្រោង និងគោលដៅសហការបង្ហាញជំហរធ្វើការផ្សព្វផ្សាយសក្តានុពលនៃទេសចរណ៍របស់ប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរទេសចរគ្នាទៅវិញទៅមក  និងទាក់ទាញវិនិយោគចិនពីខេត្តស៊ីឈាន់មកកាន់តំបន់ទេសចរណ៍ធំៗនៅកម្ពុជាដូចជា នៅទីក្រុងភ្នំពេញ តំបន់សៀមរាបអង្គរ និងតំបន់ឆ្នេរសមុទ្រកម្ពុជា ជាពិសេសគឺការហោះហើរត្រង់រវាងទីក្រុងឈិនទូ និងខេត្តព្រះសីហនុកម្ពុជាតែម្តង៕

ប្រភព៖ Post News

កំពង់ផែខេត្តព្រះសីហនុ