Register Already an agent ? Login

ទីបំផុត ស្តុបនាងគង្ហីង ចាប់ផ្តើមមានស្ពានថ្មើរជើងឆ្លងកាត់ហើយ

ភ្នំពេញ៖ ជាដំណឹងដ៏គួរឱ្យរីករាយ និងអស្ចារ្យដែលថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញបានសហការជាជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដើម្បីចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងថ្មីនៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា ក្នុងពេលឆាប់ៗនេះហើយ ។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បន្ទាប់ពីក្រុមហ៊ុន OCIC បានធ្វើការសិក្សាយ៉ាងលំអិត ពីផ្នែកបច្ចេកទេស និងផលប៉ះពាល់ផ្សេងៗនៅទីតាំងជាក់ស្តែង ដើម្បីធ្វើយ៉ាងណាឱ្យមានផលប៉ះពាល់តិចបំផុត និងទទួលផលបានផលប្រយោជន៍សាធារណៈច្រើ នាពេលកន្លងមកនោះ ពេលនេះគម្រោងស្ពានអាកាសថ្មើរជើងនេះបានសម្រេចសាងសង់ជាផ្លូវការហើយ។

ការសាងសង់ស្ពាននេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរថ្មើរជើងឆ្លងកាត់ទីតាំងភ្លើងស្តុប ដោយមិនឱ្យប៉ះពាល់ចរាចរដែលកំពុងតែកកកុញសព្វថ្ងៃផង និងធានាបានសុវត្ថិភាពជាចម្បងផងដែរ។

គួរជម្រាបផងដែរថាស្ពានអាកាសថ្មើរជើងនេះនឹងធ្វើឡើងនៅទីក្រុងអូឡាំព្យា ស្ថិតនៅសង្កាត់វាលវង់នៅជុំវិញស្តុបរង្វង់មូលនាងគង្ហីង ក្នុងខណ្ឌ៧មករា ៕

ប្រភព៖ Business Cambodia