Register Already an agent ? Login

កម្ពុជា ទទួលហិរញ្ញប្បទានឥតសំណងពីជប៉ុនជាង ១៧លានដុល្លារ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងបង្កើតស្ថានីយប្រព័ន្ធផ្កាយរណប

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណង ជាង១៣លានដុល្លារ សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងជាង៤លានដុល្លារ គម្រោងបង្កើតស្ថានីយប្រព័ន្ធផ្កាយរណប។

ហិរញ្ញប្បទានឥតសំណងនេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានញ្ជាក់ថា ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៨៥០.០០០.០០០យ៉េន (ប្រមាណ ១៣.៣០០.០០០ដុល្លារ) សម្រាប់ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរោងចក្រភូមិព្រែក។

ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៦០០.០០០.០០០យេន (ប្រមាណ ៤.៣២០.០០០ដុល្លារ) សម្រាប់គម្រោងបង្កើតស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយប្រព័ន្ធផ្កាយរណបនៅទូទាំងប្រទេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)