Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលជាង ៤៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានភ្ញៀវជាង១លាននាក់

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧ ៨២៦ ៩៨១ដុល្លារ កើន ២៨,៥៧% ដែលមានចំនួនភ្ញៀវសរុប ១ ០២៣ ៦៨៨នាក់ កើន២៨,២៧% រយៈពេល១២ខែឆ្នាំ២០២៤ បើធឿបនឹងឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ។

នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសចំនួន ១២៥ ៣៤៩នាក់ កើន២៧, ៨១% និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥ ៩១៨ ១៤៨ដុល្លារ កើន២៧,២១% បើធៀបនឹងឆ្នាំ២០២៣។

បើតាមគ្រឹះស្ថានអង្គរ បានបន្តថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ១២ខែ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសមានចំនួន ២១ ៩៣៥នាក់ ចំណូលចំនួន ៣២៩ ០២៥ដុល្លារ។ ចំណែក នៅក្នុងខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៣ ៣៥៤នាក់ ចំណូលចំនួន ៥០ ៣១០ដុល្លារ។

ចំណូលលក់សំបុត្រទូក រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន = ៧៩៤ ៣៤៨ដុល្លារ។ ចំនួនទូកសរុប ២៨ ៨៧១ (ទូកតូច ១៩ ៩៤៣, ទូកកណ្តាល ៧ ៨១៥ និងទូកធំ ១ ១១៣)។ ខែធ្នូ ក្នុងឆ្នាំ២០២៤ មានចំនួន ៩៤ ៣៤៤ ដុល្លារ ។ ចំនួនទូកសរុប ៣ ២០៣ (ទូកតូច ២១០៤, ទូកកណ្តាល ៩៥១ និងទូកធំ ១៤៨)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)