ភ្នំពេញ៖ ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ ២លានដុល្លារ សម្រាប់គម្រោងចំនួន៨។
សម្រាប់គម្រោងចំនួន៨ ផ្តោតលើផ្នែក ទេសចរណ៍ សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។
កិច្ចសហប្រតិបត្តិការនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមេគង្គ-ឡានឆាង។
លោក សុខចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។
លោក សុខចិន្តាសោភា បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានបន្តគាំទ្រកម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេងទៀតតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ៕
ដោយ៖ (Moeun Dyna)