ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តថា ខណៈ នាំចេញស្រូវ សម្រេចបាន ២ ៧១១ ១៧៩តោន ទទួលបានទឹកប្រាក់ជាង ៧៨៤.៦០លានដុល្លារ។
ការនាំចេញអង្ករ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ២៦ប្រទេស មានចំនួន ១៨៦ ៣៧៧តោន ទទួលបានទឹកប្រាក់ចំនួន ១៤៤.៩២លានដុល្លារ, ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧,២០៤តោន ទទួលបានទឹកប្រាក់ចំនួន ៤៨.២៨លានដុល្លារ។
ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេស បរិមាណចំនួន ៧៧ ៩៣៣តោន ទទួលបានទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារ។
គោលដៅ ២៨ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៣៨ ០៣២តោន ទទួលបានទឹកប្រាក់ចំនួន ៣៣.១៩លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករបានធ្វើឡើង តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន។
បើតាមរបាយការណ៍ដដែល បានឱ្យដឹងថា ប្រភេទអង្ករបាននាំចេញ ក្នុងនោះ អង្ករក្រអូបមានចំនួន ៧០.៥២% ប្រភេទអង្ករសធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨%។
ដោយឡែក ការនាំចេញស្រូវ សម្រេចបាន ២ ៧១១ ១៧៩តោន ទទួលបានទឹកប្រាក់ជាង ៧៨៤.៦០លានដុល្លារ ក្នុងនោះ ៨០.៥០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ បើតាមរបាយការណ៍ដដែ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)