Register Already an agent ? Login

សម្តេចតេជោ៖ តំបន់កោះថ្ម X16 ស្ថិតក្នុងខេត្តត្បូងឃ្មុំ គ្រោងបើកជាច្រកអន្តរជាតិកម្ពុជា-វៀតណាម

ត្បូងឃ្មុំ៖ តំបន់កោះថ្ម X16 ស្ថិតភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គ្រោងបើកច្រកអន្តរជាតិ កម្ពុជានិងវៀតណាម ដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បើតាមការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការថ្លែងរបស់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ខួបលើកទី៤៥នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) និង សម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16  ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ប្រមុខរាជររដ្ឋាភិបាលកម្ពុជាបានថ្លែងបន្តថា ខ្ញុំ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម មានគម្រោងថាថ្ងៃក្រោយនៅមានពេលវេលាសមស្រប យើងអាចបើកច្រកនេះទៅជាច្រកអន្តរជាតិមួយ។ សម្ដេចតេជោ បានញ្ជាក់ យើងត្រូវបំពេញកិច្ចការការងារមួយចំនួនទាក់ទិននឹងការកសាង និងនីតិវិធីដើម្បីឈានទៅបើកច្រកព្រំដែន ឱ្យទៅជាច្រកព្រំដែនអន្តរជាតិ។

សម្តេចតេជោ បានថ្លែងបន្ថែម កម្ពុជា-វៀតណាម នឹងបើកច្រកព្រំដែនខេត្តត្បូងឃ្មុំ ទៅជាច្រកអន្តរជាតិមួយពេលនេះយើងកំពុងធ្វើផ្លូវ ប្រសិនបើយើងបើកបាន តំបន់នេះនឹងធ្វើឱ្យប្រទេសទាំងពីរ កាន់តែជិតស្និតជាមួយគ្នា និងធ្វើឱ្យច្រកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនខ្លាំង។

យើងត្រូវបំពេញកិច្ចការមួយចំនួនទន្ទឹមនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅសម្រេចបើកច្រកព្រំដែន ឱ្យទៅជាច្រកព្រំដែនអន្តរជាតិ។ បើតាមថ្លែងបន្ថែមទៀតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើមានការបើកច្រកព្រំដែនអន្តរជាតិនៅតំបន់នេះ ធ្វើឱ្យប្រទេសទាំងពីរ កម្ពុជា-វៀតណាម មានទំនាក់ទំនងកាន់តែជិតស្និត ជាមួយនឹងច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនជាខ្លាំង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)