ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៤ វិនិយោគលើវិស័យវាយនភណ្ឌ ទុនសរុប ២៣.៨លានដុល្លារ បានទទួលការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមការជូនដំណឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថាក្រុមហ៊ុនទាំង៤ ដែលទទួលបានការអនុម័តឱ្យបង្កើតរោងនៅភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុរួមមាន៖
១.ក្រុមហ៊ុន GOLDEN SUN FASHION APPAREL CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅអគារលេខ២៦២C ផ្លូវលេខ១៣៦DT ភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩២៦កន្លែង។
២.ក្រុមហ៊ុន AMTO CHEMICAL TECHNOLOGY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាវ ថ្នាំលាប ទឹកថ្នាំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១,៧លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
៣.ក្រុមហ៊ុន Kai Feng Wood Products (Cambodia) Co., Ltd. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តាបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦,៦លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៤.ក្រុមហ៊ុន MEI AN LEATHERWARE (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ១០,៥លានដុល្លារ និងបង្កើតការងារបានចំនួនប្រមាណ ១,០០០នាក់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)