Register Already an agent ? Login

កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២

ភ្នំពេញ៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពី «មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២» កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងជួយស្តារឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនក្នុងតំបន់។ ជាការថ្លែងរបស់ លោក ប្រាក់ សុខុន បានបន្តថា កម្ពុជាធ្លាប់ជាសហប្រធានលើកដំបូងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានរៀបចំកិច្ចប្រជុំថា្នក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី២ យ៉ាងជោគជ័យ គឺជាអ្នកចូលរួមនិងអ្នកជំរុញដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការមួយនេះ។

លោក ប្រាក់ សុខុន បានថ្លែងបន្តទៀតថា កម្ពុជាបានចូលរួមក្នុងគម្រោងមូលនិធិពិសេសខាងលើនេះចំនួន៨០ ដែលគ្របដណ្តប់លើវិស័យដូចជាអប់រំ សុខាភិបាល កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថានជាដើម។ ក្នុងចំណោមគម្រោងឡានឆាង-មេគង្គទាំង១២ ដែលបានអនុវត្តក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០២១ មានគម្រោងចំនួន៤ ទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងចំណោមគម្រោងឡានឆាង-មេគង្គទាំង១២ ដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២២ មានចំនួន៥០% ទាក់ទងនឹងការការពារបរិស្ថាន ហើយក្រៅពីនេះគឺទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល អាកាសចរណ៍ស៊ីវិល លំនៅដ្ឋាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែនជាដើម នេះបានឆ្លុះបញ្ចាំងពីមិត្តកម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

មន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះបានលើឡើងថា ភាគីចិនរីករាយតាមចំណុចសំខាន់ដែលជាការយកចិត្តទុកដាក់របស់កម្ពុជា សហការជាមួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ជាមួយគ្នា រួមគ្នាលើកកម្ពស់សន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិកូវីដ១៩ រួមចំណែកក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ចំពោះភាគីចិន ដែលតែងផ្តល់ការគាំទ្រនិងជួយដល់កម្ពុជា លោកមានប្រសាសន៍ថា ចាប់តាំងពីការចាប់ផ្តើមដំណើរនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកាលពីឆ្នាំ២០១៦មក បានជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដល់ប្រទេសជាប់ដងទន្លេឡានឆាង-មេគង្គ ជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទទួលបានសមិទ្ធផលផ្លែផ្កាជាក់ស្តែង។ បើតាមការលើកឡើងបន្តរបស់ លោក ប្រាក់ សុខុន។

លោក រដ្ឋមន្រ្តីការបរទេសកម្ពុជា បានលើកឡើងបន្ថែមថា ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់លាក់មានចំនួន៨០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានិងអនុតំបន់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ក្រោមបរិបទនិងប្រឈមមុខនឹងជំងឺកូវីដ-១៩ បណ្ដាប្រទេសក្នុងអនុតំបន់បានរួបរួមសហការគ្នា ហើយបានពង្រឹងទំនុកចិត្តកិច្ចសហប្រតិបត្តិការពហុភាគីដែលផ្តោតលើការអភិវឌ្ឍន៍ជាចំណុចសំខាន់។ កម្ពុជានឹងបន្តសហការជាមួយភាគីចិននិងបណ្តាប្រទេសអនុតំបន់ផ្សេងទៀត ជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរីកចម្រើនថែមមួយកម្រិតទៀត កសាងសហគមន៍វាសនារួម។ បើតាមការលើកឡើងបន្ថែមទៀតរបស់ លោក ប្រាក់ សុខុន៕

ដោយ៖ មឿន ឌីណា (Moeun Dyna)