ភ្នំពេញ៖ ដើម្បីអបអរសាទរវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ដែលជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងមួយរបស់កម្ពុជា លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់ពានរង្វាន់ស្ដង់ដារសណ្ឋាគារបៃតងអាស៊ានលើកទី៨ (8th ASEAN GREEN HOTEL STANDARD) ដល់សណ្ឋាគារចំនួន៥។
សណ្ឋាគារបៃតងអាស៊ានទាំង៥នោះ រួមមាន៖
១-សណ្ឋាគារ ប្រូខន អ៉ិនវេសមេន ខូអិលធីឌី BROCON INVESTMENT CO.,LTD (SONGSAA PRIVATE ISLAND) នៅខេត្តព្រះសីហនុ
២-សណ្ឋាគារ ភូមិបៃតង (ខេមបូឌា) PHUM BAITANG (CAMBODIA) HOTEL នៅខេត្តសៀមរាប
៣-សណ្ឋាគារ រ៉ូសវូត ភ្នំពេញ (វឌ្ឍនៈ ប្របភើធី អិលធីឌី) ROSEWOOD PHNOM PENH (VATTANAC PROPERTIES LTD) HOTEL នៅរាជធានីភ្នំពេញ
៤-សណ្ឋាគារ ជីន ប៉ី ផាលេស ឯ.ក JIN BEI PALACE CO., LTD នៅខេត្តព្រះសីហនុ
៥-សណ្ឋាគារ រ៉ូយ៉ាល់ រីស៊ីដេន ហូថេល អេន រីហ្សត (ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ) ROYAL RESIDENCE HOTELS AND RESORTS CO.,LTD. (HYATT REGENCY PHNOM PENH) នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា សណ្ឋាគារទាំងននេះ សុទ្ធតែមានលំដាប់ពិន្ទុខ្ពស់ក្នុងការចូលរួមជាបេក្ខភាព ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពលផលិតផលទេសចរណ៍ផ្នែកសេវាកម្មស្នាក់នៅរបស់កម្ពុជា បានរៀបចំទីតាំងស្របតាមស្ដង់ដារសណ្ឋាគារបៃតងអាស៊ាន និងជាសញ្ញាណបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំពីគោលដៅទេសចរណ៍កម្ពុជា ដែលភ្ញៀវមកកម្សាន្តនៅកម្ពុជា ប្រកបដោយភាពកក់ក្ដៅ និងមិនបារម្ភពីការឆ្លងមេរោគកូវីដ-១៩៕
ដោយ៖ មឿន ឌីណា (Moeun Dyna)