Register Already an agent ? Login

បុរី ហ្រ្គីនកំពត បែបប្រណីតប្រមាណ ១៥០ខ្នង លក់បានជាង ៥០% កំពុងបញ្ចុះតម្លៃនៅដំណាច់ឆ្នាំ២០២១ ដល់អថិតិជន

កំពត៖ បុរី ហ្គ្រីនកំពត ផ្តល់ជូននូវគេហដ្ឋានបែបផ្តាច់មុខ និងឯកជន បែបប្រណីតចំនួនប្រមាណ ១៥០ខ្នង អមដោយហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលមានសក្ដានុពល។ មកដល់បច្ចុប្បន្ន បុរី ហ្គ្រីនកំពត បានបើកលក់សម្រេចបានជាង ៥០% ដោយគ្រោងប្រគល់ជូនទៅម្ចាស់ នៅក្នុងខែមេសា ឆ្នាំ២០២២។ តាមគម្រោង សម្រាប់ឆ្នាំ២០២១នេះ គឺមានការលក់បញ្ចុះតម្លៃពិសេសនៅដំណាច់ឆ្នាំ២០២១នេះ ទៅដល់អតិថិជន ដែលមានបំណងចង់បាន ផ្ទះធ្វើអាជីវកម្ម ជម្រើស ២ជាន់ និង ៣ជាន់ ផ្ទះល្វែងជាប់គ្នា និងផ្ទះវីឡាជាដើម។

ការលក់បញ្ចុះតម្លៃពិសេសក្នុងរដូវកាលដំណាច់ឆ្នាំនេះ គឺមានផ្តល់ជូនដល់អតិថិជន ដោយមានកំណត់ និងទៅលើប្រភេទ គេហដ្ឋានមួយចំនួន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅភូមិ ស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត។

លោកអ្នក អាចទំនាក់ទំនង តាមរយៈលេខទូរសព្ទគឺ៖ ០៨៩ ២៧២ ១២៤/ ១០ ២៧២ ១២៤ មកកាន់ផ្នែកប្រឹក្សារបស់បុរី ហ្គ្រីន ចាប់ពីថ្ងៃនេះតទៅ រហូតដល់ដំណាច់ឆ្នាំត្រូវបានបញ្ចប់ ដើម្បីស្វែងយល់បន្ថែមអំពី អចលនទ្រព្យរបស់លោកអ្នកក្លាយឱ្យជាការពិត និងការសម្រាកលម្ហែកម្សាន្ត តាមបែបជីវិតធ្វើការពីផ្ទះដ៏ងាយស្រួល នាទឹកដីខេត្តកំពតដ៏ស្រស់ស្អាត ដែលកំពុងបញ្ចេញនូវសក្ដានុពល។

បុរី ហ្គ្រីនកំពត ត្រូវបានរចនាឡើងសម្រាប់វិនិយោគិនឆ្លាតវៃ ដែលស្វែងរកនូវបទពិសោធន៍រស់នៅប្រកបដោយភាពស្រស់បំព្រង សុខដុម និងបែបធម្មជាតិនៃទីក្រុងកំពត រួមជាមួយទីតាំងដ៏មានសក្តានុពល។ ភាពល្អប្រណិតរបស់បុរីនេះ នឹងអាចជួយ ទ្រទ្រង់ដល់សកម្មភាពពាណិជ្ជកម្ម ពោលគឺអតិថិជនអាចបើកអាជីវកម្មនៅជាន់ទី១ នៃផ្ទះរបស់ពួកគាត់បាន ដែលជា កត្តាមួយផ្តល់នូវទំនុកចិត្តដ៏កក់ក្តៅក្នុងការទាញយកផលចំណេញត្រឡប់មកវិញបានយ៉ាងឆាប់រហ័ស សម្រាប់ការ វិនិ យោគដោយផ្ទាល់។

ងាយៗសម្រាប់អតិថិជននោះគឺ បុរី ហ្គ្រីនកំពត និងធនាគារជាដៃគូ បានផ្តល់ជូននូវ គោលការណ៍ ទូទាត់ប្រាក់ដែលមានភាពបត់បែនបំផុត ពោលគឺមានចាប់ពី ២០០ដុល្លារ ក្នុងមួយខែឡើងទៅ ដែលអនុញ្ញាតឱ្យអតិថិជនជាម្ចាស់អាចដាក់អគារសម្រាប់ជួល ឬបើកអាជីវកម្ម ដើម្បីបានចំណូលត្រឡប់មកវិញ សម្រាប់ទូទាត់សង ជូនធនាគារយ៉ាងងាយស្រួលបំផុត។

សក្ដានុពលជុំវិញ បុរី ហ្គ្រីនកំពត ជាមួយលទ្ធភាពធ្វើដំណើរឆ្លងកាត់ពីផ្លូវជាតិលេខ៣ និងផ្លូវក្រវ៉ាត់ក្រុងកំពតដែលទើបនឹងអភិវឌ្ឍនាពេលថ្មីៗផងនោះ បានធ្វើឱ្យសកម្មភាពនៃការបើកអាជីវកម្មនៅក្នុងបុរី ហ្គ្រីនកំពត មានសភាពអ៊ូរអរជាខ្លាំង ហើយការជួលហាង ដោយ យីហោ ល្បីៗក៏មានសន្ទុះខ្លាំងប្រហាក់ប្រហែលគ្នា ពោលគឺជម្រុញឱ្យមានការកើនឡើងនូវតម្លៃនៃការជួល និងការកាន់ កាប់ អគារនៅក្នុងតំបន់ជុំវិញ។

អតិថិជន ដែលអញ្ជើញមកកាន់សហគមន៍ដ៏ស្ងប់ស្ងាត់របស់ បុរី ហ្គ្រីនកំពត មានដូចជាមក ពីផ្សារ កណ្តាលនៃខេត្តកំពត ស្ថានីយ៍រថភ្លើងកំពត និងសង្កាត់ពាណិជ្ជកម្មនៅតាមផ្លូវជាតិលេខ៣​ ជាដើម។ ការបញ្ចប់ការ សាងសង់ផ្សារទំនើប Furi Mall នៅច្រកចូលបុរីហ្គ្រីន នៅឆ្នាំ២០២២ មុខនេះ ក៏ជាគុណសម្បត្តិដ៏ល្អវិសេសមួយទៀត បន្ថែមទៅលើលទ្ធភាពទទួលបានប្រាក់ចំណូលត្រឡប់មកវិញសម្រាប់ផ្ទះអាជីវកម្ម នឺងជីវិតប្រកបដោយ ភាពសុខ ដុមរបស់ម្ចាស់គេហដ្ឋាន។

គួបញ្ជាក់ថា កំពត ជាខេត្តមួយ ដែលតំណាងឱ្យដែនដីដ៏ស្រស់ស្អាតបែបធម្មជាតិដ៏ប្រណិតបំផុតមួយ ល្អសក្តិសមសម្រាប់ វិនិយោគិន ដែលមានបំណងចង់បានផ្ទះអាជីវកម្ម ដែលពួកគាត់ពុំ មានលទ្ធភាពផ្នែកហិរញ្ញ វត្ថុគ្រប់គ្រាន់ក្នុង ការជាវគេហដ្ឋាន នៅតំបន់ប្រជុំជនធំៗដូចជារាជធានីភ្នំពេញ ឬក្រុងព្រះសីហនុជាដើម៕

ដោយ៖ KhmerHome.com