ភ្នំពេញ៖ កម្ពុជាមានតំបន់ផ្កាថ្មនៅក្នុងដែនសមុទ្ររបស់ខ្លួនទំហំ ២,៨០៦ហិកតា។ យោងតាមរបាយការណ៍ស្ថានភាពបរិស្ថាននិងសេដ្ឋកិច្ចសង្គមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី២ ឆ្នាំ២០០៧។
នៅក្នុងរបាយការណ៍បន្តឱ្យដឹងថា ក្នុងនោះខេត្តកែបមានទំហំ ៥២,៥ហិកតា ខេត្តកំពតមានទំហំ ៩៥៣ហិកតា ខេត្តព្រះសីហនុមានទំហំ ១១៩ហិកតា និងខេត្តកោះកុងមានទំហំ ៦០២ហិកតា។
បើតាមរបាយការណ៍ដដែលបានបន្ថែមថា ទិន្នន័យនេះអាចមានការកើនឡើងទៀត ព្រោះមានតំបន់មួយ ចំនួនមិនទាន់បានសិក្សាស្រាវជ្រាវនៅឡើយពីវត្តមានផ្កាថ្ម៕
ប្រភព៖ក្រសួងបរិស្ថាន
ដោយ៖ មឿន ឌីណា (Moeun Dyna)