Register Already an agent ? Login

កម្ពុជា បាននាំចេញទំនិញទៅទីផ្សារបរទេសមានទឹកប្រាក់ជាង ២៦,១៩ពាន់លានដុល្លារ កើនជាង១៥% ក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារបរទេសមានទឹកប្រាក់ជាង ២៦,១៩ពាន់លានដុល្លារ។ បើតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អាមេរិកជាទីផ្សារនាំមុនគេរបស់កម្ពុជា សម្រេចបាន ៩,៩ពាន់លានដុល្លារ កើន ១១,៤%។

តាមពីក្រោយអាមេរិក គឺវៀតណាមសម្រេចបាន ៣,៦ពាន់លានដុល្លារ កើន ២៦,៦% និងចិនសម្រេចបាន ១,៧ពាន់លានដុល្លារ កើន ១៨,៤%។ បើតាមន្នន័យខាងលើ។

តាមន្នន័យដដែល ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលវិញ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ, យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)