Register Already an agent ? Login

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យឱ្យចរាចរក្រដាសប្រាក់ប្រភេទ ៣០០០០រៀល ទូទាំងប្រទេស

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្ពីពីការផ្សាយ ធនប័ត្រអនុស្សាវរីយ៍ ក្រដាសប្រាក់ប្រភេទ ៣០០០០រៀល ដើម្បីអបអរខួប ៣០ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប ៣០ឆ្នាំនៃការយាងនិវត្តន៍របស់ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១។ បើតាមអនុក្រឹត្យលេខ២០០.អកក្រ.បក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន។

យោងតាមអនុក្រឹត្យខាងលើ ធនាគារជាតិ នៃកម្ពុជា បានចេញប្រកាសលេខធ៣.០២១.២៥៤.ប្រក ប្រកាសស្ដីពី លក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០រៀល។

ដោយ៖ មឿន ឌីណា (Moeun Dyna)