Register Already an agent ? Login

ពន្ធដារលើកលែងការពិន័យ ម្ចាស់អចលនទ្រព្យបង់ពន្ធ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចនលទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយសារនៃការរីករាលដាលជំងឺកូវីដ-១៩។ បើតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «អ្នកដែលយឺតយ៉ាវបង់ពន្ធនៅខែកញ្ញានេះ អាចរួចផុតពីពិន័យទោសទណ្ឌដោយសារការប្រកាសបង់ពន្ធយឺត ព្រោះជំងឺកូវីដ-១៩ មិនទាន់បានស្រាកស្រាន្តនៅឡើយ»។

នៅក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ បានជំរុញឱ្យម្ចាស់អចលនទ្រព្យ ប្រកាសបង់ពន្ធយឺត អាចប្រកាសបង់ពន្ធលើអចលនទ្រព្យតាមរយៈកម្មវិធីតាមទូរសព្ទដៃ GDT Taxpayer App ដែលអាចទាញកម្មវិធីនេះបានពី Appstore ឬ Play store។

បើតាមសេចក្ដីជូនដំណឹងនេះបានបន្តថា ការប្រកាសបង់ពន្ធតាម App ខាងលើ ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស បង្កភាពងាយស្រួលនិងចំណេញពេលវេលា ដល់ម្ចាស់អចលនទ្រព្យ។

គួរបញ្ជាក់ តាមពិតទៅ អគ្គនាយកដ្ឋានពន្ធដារ បានជូនដំណឹងនៃការប្រកាសបង់ពន្ធនេះនៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ហើយចំពោះអ្នកដែលយឺតយ៉ាងនឹងត្រូវទទួលរងនូវទោសទណ្ឌទៅតាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន ប៉ុន្តែ ដោយសារការរីលរាលដាលនៃជំងឺសកល ត្រូវបានពន្យារដល់ថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)